Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញ៖ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី៣១ ខែតុលា និង ថ្ងៃទី០១ ដើមខែវិច្ឆិកា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ១០កញ្ចប់(ប្រភេទម៉ាទឹកកក) នៅបីទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ពួកគេទាំង ០៩នាក់នេះមាន៖ ១/ ឈ្មោះ មាស ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ ,២/ ឈ្មោះ ស៊ុំ សុភា ហៅម៉ាប់ ភេទប្រុស ,៣/ ឈ្មោះ សុក ផានិត ភេទប្រុស អាយុ ១៨ឆ្នាំ ,៤/ ឈ្មោះ អ៊ឹង ប៊ុនណារិទ្ធ ហៅសុខ ភេទប្រុស អាយុ ១៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លូនបានកាលពីវេលាម៉ោង១៧:២០នាទី នៅចំណុច ក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៥/ ឈ្មោះ ហ៊ុន ភិរម្យ ភេទប្រុស អាយុ ៣៤ឆ្នាំ ,៦/ ឈ្មោះ សោម វណ្ណឆៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ,៧/ ឈ្មោះ ហេង ហ៊ុន ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២១:៣០នាទី ចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៨/ ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ ១៦ឆ្នាំ ,៩/ ឈ្មោះហ៊ួរ វីរ៉ា ហៅភារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩:១៥នាទី នៅចំណុច ប្រឡាយស្ទឹងមានជ័យ ក្រុមទី២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ពួកគេទាំង ០៩នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ចែករំលែកអត្ថបទ