Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ល្បែងសុីសងមាន់ជល់តាមអនឡាញ អជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាប នៅស្រុកពញាក្រែក!

 

ខេត្ដត្បូងឃុំ ៖​  ទីតាំង ល្បែងសុីសងជល់មាន់តាមអនឡាញ បេីកលេងយ៉ាងរំភើយ  អាជ្ញាធរ​និងសមត្ថកិច្ច​ ក្នុងមូលដ្ឋាន​ទំនងជា ភ្លេចបទបញ្ជារបស់សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​ ហេីយ មេីលទៅ​ បានជាមិនចុះបង្ក្រាប​  ដែលមានទីតាំងភូមិ ស្ទឹង ឃុំ កោងកាង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ បាននឹងកំពុងបើកលេងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់បង្ក្រាបនៅឡើយ ដោយប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងមកលេងយ៉ាងច្រើនកុះករ ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​

ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ ស្រុកពញាក្រែក ហាក់សំងំស្ងៀម​ មិនបង្ក្រាបទីតាំង​បនល្បែងសុីសងប្រភេទអនឡាញ នៅមូលដ្ឋានរបស់​ខ្លួនផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ថាញ់ សុខរ៉ាត អធិការនគរបាលស្រុកពញាក្រែក តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម) តែលោកមិនទាន់ឆ្លើយតប ។

មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ ស្រុកពញាក្រែក និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យតាមបទ​បញ្ជា​ របស់សម្ដេច​ នាយករដ្ឋមន្ត្រី​ និងស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕