Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

បើកបរសូមឲ្យមានការប្រុងប្រយត្ន័ទាំងអស់​គ្នា

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុកឃឿន​សួនច្បារចែកផ្លូវក្រឡាប់ផ្ងាជើង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទី​រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែវិច្ឆិកា​ឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ត្រង់ចំណុចមុខទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ឡិចសុីសRX300 ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ​2AG-6714 បើកបរ​ដោយបុរសម្នាក់ និងមានអ្នកដំណើរជាមួយ២ទៅ៣នាក់ ទៀត​ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ​ស្រាប់តែរេចង្កូតមកស្ដាំ​ ជ្រុលទៅបុកឃឿន​សួនច្បារចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើង​ រីឯអ្នកបើកបរនិងអ្នករួមដំណើរ​ រងរបួសរលាត់ខ្លួនប្រាណតិចតួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋា​ន​ និងជំនាញចុះធ្វើការវាស់វែងយករថយន្តបង្កទៅ​ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ នៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ