Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់ព្រះអើយ!​ បុរស២នាក់កំពុងជិះម៉ូតូ​ត្រូវរថយន្តបុកផ្លោងជា​ច្រើន​ម៉ែត្រស្លាប់យ៉ាង​អាណោចអធម៌

ភ្នំពេញ៖ គួរឲ្យរន្ធត់បុរស២នាក់ត្រូវ​ រថយន្តឡិចសុីសRX300 បើកបុកពេញទំហឹងផ្លោងជាច្រើនម៉ែត្រស្លាប់ ភ្លាមៗគួរឲ្យសង្វេក
-គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១២និង១០ នាទីរំលងអាធ្រាត្រចូល​ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៩​ នៅចំណុច​ មុខមូលដ្ឋានអាវុធហត្ថកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

សពជនរងគ្រោះទាំង២នាក់មិនទាន់ស្គាល់អត្តសញ្ញញាណនោះទេ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តឡិចសុីសRX-300ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ2AR-4230ធ្វើដំណើរតាម​ផ្លូវជាតិ​លេខ៤​ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនយ៉ាងលឿន​ ខណៈមកដល់ចំនុចកើត​ ហេតុបានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុកម៉ូតូសង់កូរ៉េ​ ពណ៌ក្រហមមួយគ្រឿងគ្មានស្លាក​លេខធ្វើដំណើរបញ្ច្រាស់គ្នា​ ពេញទំហឹងផ្លោង​ ជនរងគ្រោះបោកនិងថ្នល់ស្លាប់ភ្លាមៗ​និងអូសម៉ូតូជាច្រើនម៉ែត្រ​ដាច់ជាពីខូចខាត​ទាំងស្រុង​ ។​ ចំណែករថយន្តបង្ករេចង្កូតទៅ​បោកផ្ទប់ និងបង្គូលភ្លើងបំភ្លឺផ្លូវធ្លាក់អំពូលមកក្រោម​ទៅមុខលេងរួច​ ភ្លាមៗអ្នកបើកបរបាន​ចុះគេចខ្លួនបាត់​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​ មូលដ្ឋាន​និងជំនាញ​ ចុះមកវាស់វែង​ ដើម្បីយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យ​ចរាចរ​ណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់​ ។​ ដោយសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើការស្រាវជ្រាវ​រកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាម​ប្រពៃណី៕

ចែករំលែកអត្ថបទ