Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់សង្ស័យប្រេីប្រាស់ថ្នាំញៀនលេីសកម្រិត​ រួចដេីរតាមផ្លូវទៅគប់ឡានគេឯងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖ ដោយឃេីញស្ថានភាពជាក់ស្ដែងដែលបុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនលេីសកម្រិត​ ហេីយដេីរគប់រថយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វេីដំណេីរនិងបង្កការកកស្ទះចរាចរណ៍ផងនោះ​ កម្លាំងសមត្ថកិច្ចប្រចាំការនៅអតីតស្ពានដែកចំការដូង​ បានធ្វេីការឃាត់ខ្លួនភ្លាមៗកាលពីវេលាម៉ោង៣​ និង២០នាទីរសៀល​ ថ្ងៃទី២២​ ខែមករា​ ឆ្នាំ​២០២១​ រួចទាក់ទងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ដង្កោ​ ដេីម្បីយកទៅសួរនាំនិងចាត់ការតាមនីតិវិធី​ ។

​បុរសខាងលេីមិនស្គាល់អត្តសញ្ញាណនោះទេ​ មុខរបបនិងស្នាក់នៅមិនពិតប្រាកដ​ ព្រមទាំងមានអត្តចរិកជាមនុស្សបែកថ្នាំ​ ។

​បេីតាមសម្ដីមន្ត្រីចរាចរណ៍ដែលប្រចាំការនៅគោលដៅអតីតស្ពានដែកចំការដូងបានប្រាប់ថា​ ដំបូងពួកគាត់ឃេីញបុរសខាងលេីដេីរចុះឡេីងនៅតំបន់នោះ​ ព្រមទាំងដៃកាន់ដុំថ្ម​ និងសំបកដូង​ ទៅកប់ឡានប្រជាពលរដ្ឋកំពុងធ្វេីដំណេីរតាមផ្លូវ​ តែមិនបង្កឲ្យខូចខាតធ្ងន់ធ្ងរនោះទេ ឃេីញដូច្នេះកម្លាំងសមត្ថកិច្ចគាត់ក៏ធ្វេីការឃាត់ខ្លួនភ្លាមៗរួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកទទួលដេីម្បីយកទៅសួរនាំ​ និងចាត់ការតាមនីតិវិធី​ ។

ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍រដ្ឋបាលដង្កោ​ បានចុះមកដល់ហេីយដឹកបុរសសង្ស័យតែបែកថ្នាំខាងលេីយកទៅឃុំខ្លួនបណ្ដោះអាសន្ន​ រង់ចាំចាត់ចែងតាមនីតិវិធីពេលក្រោយ​ ៕

ចែករំលែកអត្ថបទ