Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

មេធាវី អុប វីរៈ និងមេធាវី អ៊ុក ស៊ីរឿន នាំកូនក្តីទៅឆ្លើយដូចនាំទៅឲ្យនគរបាលចាប់ដាក់គុក

(ភ្នំពេញ)៖ ជនត្រូវចោទម្នាក់ឈ្មោះ សំ ភាព ភេទប្រុស ដែលគេដឹងថាជាកូនក្តីរបស់លោកមេធាវីកម្មសិក្សាឈ្មោះ អុប វីរៈ និងលោកមេធាវីឈ្មោះ អ៊ុក ស៊ីរឿន (ជាគ្រូកម្មសិក្សា) ត្រូវកម្លាំងនគរបាលឃាត់ខ្លួនកាលពី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនៅក្នុងបរិវេណសាលាដំបូងងរាជធានីភ្នំពេញ។

យោងតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ ៨៩ (ឆ.១) ដ.ច.ន/១៩ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទឈ្មោះ សំ ភាព ភេទប្រុស កើតថ្ងៃទី ១២ ខែមិនា ឆ្នាំ១៩៧៦ ដើម្បីយកទៅដាក់ពន្ធនាគារ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជូញដូរបាន។

ការចាប់ខ្លួនជនជាប់ចោទរូបនេះ បានធ្វើឡើងនៅគ្រាដែលរូបគេត្រូវលោកមេធាវី អុប វីរៈ និងលោកមេធាវី អ៊ុក ស៊ីរឿន នាំទៅចូលឆ្លើយបំភ្លឺនៅតុលាការ។

សូមបញ្ជាក់ថា ជនត្រូវចោទខាងលើត្រូវបាន តុលាការសាលាដំបូងរាជធានភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ០២លើករួចមកហើយ ប៉ុន្តែមិនបានចូលខ្លួនតាមការបង្គាប់នោះទេ។

ជាចុងក្រោយចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្ដង៕

ចែករំលែកអត្ថបទ