Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ដឹងលឺទូរទាំងប្រទេសហើយនៅតែប្រព្រឹត្តទៀតសមត្ថកិច្ចស្រុកស្វាយជ្រំឃាត់ខ្លួនក្រុមញៀនល្បែងប្រជល់មាន់ចំនួន៣នាក

ខេត្តស្វាយរៀង៖សមត្ថកិច្ចស្រុកស្វាយជ្រំសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ឃាត់ខ្លួនក្រុមញៀនល្បែងជល់មាន់បានចំនួន៣នាក់និងដកហូតបានវត្ថុតាងព្រមទាំង មធ្យោបាយធ្វដំណើរមានម៉ូតូនិងរថយន្តមួនចំនួន។

ករណីបង្ក្រាបអ្នកញៀនល្បែងនេះបានកើតឡើងនៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២០ ខែតុលា  ឆ្នាំ២០២២  ស្ថិតនៅក្នុងភូមិ បាសាក់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានថាមានការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីលួចលេងល្បែងជល់មាន់ខាងលើនេះភ្លាមៗតែម្តង។

ប្រភពបានបន្តទៀតថា៖ហើយជាលទ្ធផលសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ÷ រថយន្ត ០១គ្រឿង,
ម៉ូតូ ០៥គ្រឿង និងមាន់ជល់ចំនួន  ០២ក្បាល។

ជនសង្ស័យ រួមនឹងវត្ថុតាងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានអរគុណ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។

សូមទំនាក់ទំនងផ្តល់ព័ត៌មាន មកកាន់ទូរស័ព្ទ ក្តៅ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរយៈលេខ 097 77 80 007

ចែករំលែកអត្ថបទ