Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីផ្លោះរបងផ្ទះ​ប្រជាពលរដ្ឋចូល​ ប៉ងលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពល​រដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្ម​ភាពផ្លោះរបងផ្ទះពលរដ្ឋចូលប៉ងលួចទ្រព្យ​ ស​ម្បត្តិ​
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាល​ពីវេលាម៉ោង១ និង៥០នាទី រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្បែរបន្ទាយPMលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ជនសង្ស័យមានឈ្មោះ ស ចាន់តារា អាយុ​៤០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់​ទួលសង្កែ​ ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យបានធ្វើ​សកម្មភាពផ្លោះរបងផ្ទះប្រជាពលរដ្ឋសង្ស័យមានបំណងនងលួចទ្រព្យសម្បត្តិ តែត្រូវពួកគាត់ឃើញក៏ស្រែកថា​ ចោរៗធ្វើឲ្យជន​សង្ស័យ​ភ័យ រត់បានប្រហែល៥០០ម៉ែត្រត្រូវប្រជាពលរដ្ឋចាប់បាន​ ។

ក្រោយមកក៏បានទាក់ទងទៅសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាលបឹងកក់២​ មកនាំយកទៅធ្វើការសួរ​នាំនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ចែករំលែកអត្ថបទ