សន្តិសុខ​សង្គម

ស្ត្រីម្នាក់​អង្គុយលេងលើផ្លូវរថភ្លើងត្រូវរថភ្លើងកិនអូសដាច់ក្បាលស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ​៖ ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ត្រូវរថភ្លើងកិនអូសប្រហែល ១០០ម៉ែត្រដាច់.កស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ខណៈ ដែលគាត់អង្គុយលេងនៅលើផ្លូវរថភ្លើងសង្ស័យស្រវឹងស្រា
ហេតុការណ៍គ្រោះថ្នាក់គួរឲ្យរន្ឋត់និងភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវថភ្លើង​ ស្ថិតក្នុងភូមិដីថ្មី​ សង្កាត់គោគឃ្លាំង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

សពស្ត្រីរងគ្រោះមានឈ្មោះ​ ហ៊ុយ​ ដាវី​ អាយុ​ ៤៥ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ស្នាក់នៅផ្ទះគ្មាន​លេខ​ តាមបណ្តោយផ្លូវរថភ្លើង​ ភូមិ ប្រប្រក់ខាងជើង​ សង្កាត់​កាកាប១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីសាក្សី​ឃើញហេតុបានឲ្យដឹងថាលោក មុនពេលកើតហេតុ​គេបានឃើញស្ត្រីរងគ្រោះខាងលើអង្គុយនៅលើផ្លូវរថភ្លើង​ម្នាក់ឯង​ សង្ស័យស្រវឹងស្រា​ ខណៈពេល នោះ​ស្រាប់តែមានរថភ្លើងបើកមកដល់​និងចុចស៊ីផ្លេ​តែភ្លាមៗ នោះ​ កូនស្រីរបស់គាត់ បានស្រែកហៅម្តាយរបស់ខ្លួនឲ្យក្រោក​មក​ តែដោយសារតែរថភ្លើងមកល្បឿនលឿនហើយជិតដល់​ ផងនោះ មិនអាចទាញគាត់មកទាន់​ ក៏ត្រូវរថភ្លើងបុកកិនអូសចំងាយប្រមាណ ១០០ម៉ែត្រពីកន្លែងកើតហេតុ បណ្តាលឲ្យដាច់ក្បាលស្លាប់ភ្លាមៗគួរឲ្យសង្វេក ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​បានចុះមកដល់កន្លែង​កើតហេតុ និងបានធ្វើកំណត់ហេតុ​ ប្រគល់សពស្ត្រីរង គ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៍ចិនតុង៕

ចែករំលែកអត្ថបទ