Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់លួចម៉ូតូពីស្រុកបាទីមកជាប់អន្ទាក់នៅខណ្ឌដង្កោ​

ភ្នំពេញៈ​ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកបាទីបានឃាត់ខ្លួនសង្ស័យពីរនាក់ដែលធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ប្រពលរដ្ឋ​បានសម្រេច​ កាលពីវេលាម៉ោង​ ១១នឹង៣០នាទី​ ព្រឹកថ្ងៃទី​ ០៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ នៅចំណុចភូមិសេរីសម្បត្តិ​ ឃុំពន់សរ​ ស្រុកបាទី​ ខេត្តតាកែវ​ ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ​ ធាង​ ឡោ​ ភេទស្រី​ អាយុ​៥០ឆ្នាំ​ ចំណែកជនសង្ស័យទាំងពីរនាក់ទី១​ ឈ្មោះ​
ជួន​ វិច្ច័យ​ អាយុ​ ២៣​ ឆ្នាំ​ ស្នាក់នៅតាខ្មៅ​ មានស្រុកកំណើតខេត្តកំពង់ចាម​ ទី២ឈ្មោះ​ វុធ​ រស្មី​ អាយុ​១៨ឆ្នាំ​ ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិសែនជ័យ​ ។ សមត្ថកិច្ចបន្តថាមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកឈប់ធ្វើសកម្មភាពកាច់កម៉ូតូម៉ាកសេ១២៥​ ពណ៌ខ្មៅ​ ដែលម្ចាស់ចតទុកនៅមុខផ្ទះបានសម្រេចហើយព្យាយាមជិះគេចតាមបណ្តោយផ្លូវជាតិលេខ២​ ឆ្ពោះឡើងមកភ្នំពេញ​ តែត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទីសហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ​ ធ្វើការដេញចាប់រហូតមកដល់ចំណុចភូមិព្រែកតាតាំង​ សង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ជនសង្ស័យបានផ្តួលម៉ូតូរួចរត់តាមវាលស្រែក៏កម្លាំងធ្វើឡោព័ទ្ធចាប់បានភ្លាមៗយកមកកាន់ទីស្នាក់ការប៉ុស្តិនគរបាលរដ្ឋបាលព្រែកកំពឹស​ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើឯក​សារប្រគល់អោយកម្លាំងនគរបាលស្រុកបាទីដើម្បីបន្តនីតិវិធី​ ៕

ចែករំលែកអត្ថបទ