Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តឈប់ដេកក្បែរប៉ុស្តិ៍នគរបាលហើយនៅតែ​មានចោរលួចលុយទៀត

ភ្នំពេញ​៖​ បុរសស្ត្រី២នាក់ប្តីប្រពន្ធបេីករថយន្តចេញពីកម្មវិធីមិត្តភ័ក្ត្រស្រវឹងខ្លាំងពេក​ ឈប់រថយន្តក្រោមស្ពានអាកាស៧មករាចំនុច​មុខ​ប៉ុស្តិនគរបាលទឹកល្អកទី១ដេកមួយ​ភាំង​ ត្រូវ​ជនសង្ស័យគាស់ទ្វារលួចយកលុយនិងទូរ​សព្ទ័​ សរុបជិតពីរពាន់ដុល្លារ​ ខណៈដែលអ្នកកាសែតទៅថតសួរនាំសមត្ថកិច្ចបានដេញ​ចេញមិនអោយសួរនាំ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាសពីវេលាម៉ោង០១រំលងអាធ្រាតចូលថ្ងៃទី​១៦ខែកញ្ញាឆ្នាំ២០១៩​ ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបើករថយន្តម៉ាកព្រូស​ពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​2AN -6745​ ចេញពីកម្មវិធីមិត្តភ័ក្ត្របំណងទៅផ្ទះតែដោយសារតែស្រវឹងនិងងងុយដេកផង​នោះ​ ខណៈមកដល់ចំនុចកេីត​ហេតុគិតថាមិនអី​ ព្រោះក្បែរប៉ុស្តិ៍នគរបាលទេីបដេកមួយ​ភាំងមិននឹកស្មានថា​ ចោរហ៊ានគាស់ទ្វារលួច​យកលុយនោះទេ​ ។
ជនរងគ្រោះបន្តថា​ លុយដែលជនសង្ស័យលួចយកទៅជាង១៣០ដុល្លារនិងលុយខ្មែរជិត៨០ម៉ឺនរួមទាំងទូរស័ព្ទដៃស៊េរីទំនេីប​ចំនួន​២គ្រឿង​ ហើយជនសង្ស័យបានគេចខ្លួនបាត់​ដោយសុវត្ថិភាព​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលបានមកសួរ​នាំជនរងគ្រោះរួចនាំមកដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់១ ក្រោយពីរងគ្រោះដាក់ពាក្យបណ្តឹងរួចរាល់ហើយបាននាំគ្នាឡើងជិះរថយន្តត្រឡប់ទៅផ្ទះវិញដោយក្តីអស់សង្ឃឹម៕

ចែករំលែកអត្ថបទ