Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ធ្វើជាកម្មកសំណង់មិនសូវបានលុយបែកគំនិតលក់ថ្នាំញៀនត្រូវចាប់…

ភ្នំពេញ ជនសង្ស័យម្នាក់ធ្វើជាកម្មកសំណង់មិនសូវបានលុយបន្ថែមមុខរបរលក់គ្រឿងញៀនត្រូវសមត្ថកិច្ចវាយខ្នោះ
ហេតុការនេះកើតឡើងកាលពីរវេលាម៉ោង១និង៣០នាទី
រំលងអាធ្រាតឈានចូលថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨ នៅពេលកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជយ័ទី១បានធ្វើការល្បាតក្នុងមូលដ្ឋាននៅចំនុចប្រឡាយទឹកស្អុយភូមិថ្មី សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់មានឈ្មោះ សេង បែ ភេទ ប្រុសអាយុ៣៦ឆ្នាំមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិ កើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលធ្វើការឃាត់ខ្លួនជន សង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ធ្វើការល្បាតក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្សយ័ម្នាក់កំពុងឈរលក់គ្រឿងញៀនដោយមានការសង្សយ័សមត្ថកិច្ចបានហៅសួរនាំឆែកឆេរលើខ្លួនជនសង្សយ័បានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកក្រាមពណ៍សចំនួន៩កញ្ចប់តូចដែលជារបស់ជនសង្សយ័ច្រកទុកសម្រាប់លក់អោយម៉ូយ។
ក្រោយពេលឃាត់ខ្លួនជនសង្សយ័ខាងលើរួចសមត្ថកិច្ចក៏បាន នាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជយ័១ នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ខាងលើបានសារភាពថាថ្នាំញៀនទាំង៩កញ្ចប់តូចពិតជារបស់ខ្លួនពិតប្រាកដមែន ដោយរូបគេទុកសម្រាប់លក់បន្តរអោយម៉ូយនិងទុកជក់ខ្លួនឯងខ្លះផង។

បច្ចុប្បន្នជនសង្សយ័និងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជយ័ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕

ចែករំលែកអត្ថបទ