Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ប្រហើនមែន!ហ្គេមបាញ់ត្រី​យីហោ​ LY114​ បើក​មិនខ្លាចសមត្ថកិច្ចសោះ

ភ្នំពេញ​ ៖​ ទីតាំង​ ល្បែង​ សុីសង​ ខុស​ច្បាប់​ ហ្គេមបាញ់ត្រី​ក្រោមដី​កំពង់ទទួលក្រុមក្មេងៗ​ ទំនើងញៀនល្បែងបានយ៉ាងរលូន​ មិនខ្លាច​ញញើត​ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន​បន្តិចសោះឡើយ​ ។

យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពល​ បានអោយដឹងថា​ ទីតាំងហ្គេមបាញ់ត្រី​ខុសច្បាប់មួយនេះនៅតាមបណ្ដោយផ្លូវ​រថ​ភ្លើង​-ភូមិចុងខ្សាច់​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ។
-ពលរដ្ឋបានបន្តថា​ ជារៀងរាល់ថ្ងៃគេសង្កេត​ឃើញក្រុមក្មេងទំនើងតែងតែ​ ពពាក់ពពួនគ្មា​ចេញចូលលេងទាំងយប់ទាំងថ្ងៃ​ បង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់​នៅ​ មិនតែប៉ុណ្ណោះ​ ពួក​គាត់បានលើកឡើងថា​ទីតាំងមួយនេះ​ សង្យ័យតែមានការប្រើ​ប្រាស់និងចែកចាយគ្រឿងញៀនផង​ ។

ដូច្នេះហើយទើបប្រជាពលរដ្ឋសូមសំណូម​ពរដល់លោក​ ជា​ ពិសី អភិបាល​ ខណ្ឌឫស្សី​កែវ​ និង​លោក​ គល់​ យី​ អធិការ​ ខណ្ឌ សូមចុះពិនិត្យទីតាំងនេះផងព្រោះល្បែងសុីសងទាំង នេះ​ ដែលបង្កើតឲ្យមានបទល្មើសចោរឆក់ ចោរលួច និង​ ប្លន់ ជាដើម​ ៕

ចែករំលែកអត្ថបទ