Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

លោកសង្ឃដែលចាក់ស្ត្រីម្នាក់របួសធ្ងន់ព្រោះភ្លើងប្រចណ្ឌ​នោះត្រូវចាប់ផ្សឹកនិងឃាត់ខ្លួនហើយ

បន្ទាយមានជ័យ៖ ហេតុការណ៍ហួសចិត្តមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅក្រុងប៉ោយប៉ែតកាលពី​វេលា​ម៉ោងជាង០៦ព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុចអូរខៃដនសង្កាត់និមិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។

បើតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​បាន​ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញព្រះសង្ឃមួយអង្គ​ និមន្ត​ មកគង់នៅកន្លែងកើតហេតុ មួយសន្ទុះក្រោយមកស្រាប់តែឃើញស្ត្រីរងគ្រោះបានបើករថយន្តមកដល់ហើយព្រះសង្ឃក៏​បាននិមន្តចូលក្នុងរថយន្ត​ បន្ទាប់​មក​ស្រាប់តែស្ត្រីរងគ្រោះខាងលើបានស្រែកឆោឡោ​របួសឈាមហូរដាបពេញខ្លួនដោយចោទថាព្រះសង្ឃជាអ្នក​ចាក់​ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុហើយបានឃាត់សង្ឃអង្គ​នោះយកទៅធ្វើការសួរនាំ​ ។

ប្រភពពីសមត្ថកិច្ច​ នគរបាល​បានបង្ហើប​ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​សង្ឃ​អង្គ​នេះចាក់ប៉ង​សម្លាប់​ស្ត្រី​រងគ្រោះក្នុង​ឡាន​ ដោយសារតែខឹង​ស្រី​ស្នេហ៍​សុំ​បែក​ ទើបឈានដល់ការចាក់​បែបនេះ​ ។ ចំណែកស្ត្រី​រងគ្រោះ​បច្ចុប្បន្នកំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យនៅឡើយ​។​ ដោយឡែកសង្ឃ​អង្គ​នេះ​ បន្ទាប់ពីកើតភ្លើងប្រចណ្ឌហើយចាក់ស្ត្រីរងគ្រោះបណ្ដាល​ ឲ្យរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់រួច​មកត្រូវ​បាន​ចាប់ផ្សឹក និងឃាត់ខ្លួនដើម្បីធ្វើការដាកសួរ​ ។

បច្ចុប្បន្នអន្ទិតរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការ​នគរបាល​ ក្រុងប៉ោយប៉ែត​ដើម្បីស្រាវជ្រាវនិងសាកសួរកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់​ ៕

ចែករំលែកអត្ថបទ