Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

ស្រវឹងស្រាបើករថយន្តបុករះបង្កគ្រោះថ្នាក់​ចរាចរ​ណ៍ពេលអ្ន​ក​ សារព័ត៌មានទៅថតបែជា​រករឿង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគបើក​រថយន្តការមីបាឡែនបុករះម៉ូតូរថយន្តនិងកង់បីពីរកន្លែងផ្សេងគ្នាជាច្រើនគ្រឿង បណ្តាលរងការខូចខាតយ៉ាងដំណំ​ ហើយព្យាយាមបើក​រត់គេច ត្រូវសមត្ថកិច្ចដេញចាប់បានមក​វិ​ញ​ ខណៈនោះក្រុមអ្នកសារព័ត៌មានបានចុះទៅ​ផ្តិតយករូបភាពតែត្រូវបានបុរសម្នាក់​សង្ស័យ ស្រវឹងស្រាបានមកថតរូបអ្នកសារព័ត៌មាននិងរករឿងអ្នកសារព័ត៌មានថាគ្មានសិទ្ធិមកថតនៅតាមចិញ្ចើមផ្លូវនោះទេដោយគ្មានការអនុញ្ញាតពីរូបគេដោយមិនដឹងមូលហេតុ។
-ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ១៤៦ ក្រោយសណ្ឋាគារប្រេសុីដង់ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរស​ម្នាក់បើករថយន្តកាមរីបាឡែន១គ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AS-6547​ ធ្វើដំណើរតាមបណ្តោយផ្លូវ​១៤៦ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាង​លឿនខណះមកដល់ចំណុចកើតហេតុបាន​រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករះម៉ូតូចំនួនបីគ្រឿងម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងកាខូចខាតបន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុលត្រូវនោះទេបាន​ព្យាយាមបើករត់មកដល់អាគារទី៣បូរីកីឡាផ្លូវ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាបានជ្រុលបុករះរថយន្តមួយគ្រឿងនិងម៉ូតូកង់បី​១គ្រឿងទៀតចតស្ងៀមតាមចិញ្ចើមផ្លូវរងការ​ខូចខាតយ៉ាងដំណំចំណែករថយន្តបង្កបានព្យាយាមបើករត់បន្តទៀតតែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាល្បាតឃើញធ្វើឃាត់ខ្លួនអ្នកបើកបរនិងរថយន្តបានភ្លាមៗ។ខណះនោះក្រុមអ្នកសារព័ត៌មានចុះទៅដល់ទីតាំងកើតហេតុនិងបានសួនាំហើយបានធ្វើការសូមថតយករូបភាពបន្ទាប់មក ភាគីខាង​រងគ្រោះក៍បានយល់ព្រមឲ្យអ្នកសារព័ត៌មានថតដែរស្រាប់តែលិចមុខបុរសម្នាក់អង្គុយនៅ​ ចំណុចកន្លែងកើតហេតុដើរមកតម្រង់អ្នក​សារព័ត៌មាននិងបានយកទូរសព្ទ័ដៃមកថតរូបអ្នកសាេព័ត៌ថែមទាំងមិនឲ្យ អ្នកសារព័ត៌មានថតរូបនៅនិងកន្លែងកើតហេតុនិងបានរក​រឿងហើយប្រាប់ទៅអ្នកសារព័ត៌មានថាគ្មានសិទ្ធិថតរូបនៅតាមចិញ្ចើមផ្លូវនោះទេដោយគ្មានការអនុញ្ញាតពីរូបគេដោយគ្មាហេតុផល។​ ចំណែកខាងអ្នកសារព័ត៌មានក៍មិនតបតទៅវិញដែរសូមឲ្យតែលុបរូបថត​ចេញពីទូរសព្ទ័ដៃវិញទៅបានហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ច​កិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូនិងរថយន្តម៉ូតូកង់បីទៅរក្សាទុកនៅអធិការនគរបាល​ខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕