សន្តិសុខ​សង្គម

កូនប្រសារតិរច្ឆាន!​ កាប់ម្ដាយក្មេកសម្លាប់ត្រូវ​សមត្ថកិច្ចចាប់បានហើយ​!​ តាមពិតរឿងចឹង​សោះ

កំពង់ធំ៖ ជនសង្ស័យជាឃាត.ក​ កាប់ស្ត្រីម្នាក់​ដែលជាម្ដាយក្មេក​ ជាច្រើនពូថៅ​ស្លាប់យ៉ាងអាណោចអធម៌​ នៅស្រុកបារាយណ៍ខេត្តកំពង់ធំ​ កាល​ពីរំលងអាធ្រាតថ្ងៃទី៤ខែកញ្ញា​ឆ្នាំ២០១៩​នោះ​ពេលនេះត្រូវសមត្ថកិច្ច​ចាប់​ខ្លួនបានហើយ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យជាឃាត​ក​ មានឈ្មោះ ម៉ុល វុទ្ធ ភេទប្រុស អាយុ២៨​ឆ្នាំរស់នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ​ ត្រូវជាកូនប្រសារជន​រងគ្រោះ​ ។​ ចំណែកសពជនរងគ្រោះមានឈ្មោះ​ ដួល ឃាង អាយុ៥១​ឆ្នាំ​រស់នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ​ ។

សមត្ថកិច្ចបន្តថា​ កាលពី​វេលាម៉ោង២និង៣០​នាទីរំលងអាធ្រាត​ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩​ ជនសង្ស័យជាឃាត់ក​ បានធ្វើសកម្មភាពហែក​ជញ្ជាំងផ្ទះ(ជញ្ជាំងធ្វើពីរនាបឬស្សី)ចូលទៅកាប់ជនរងគ្រោះជាច្រេីនពូថៅ (ចំក្បាល ខ្នង ដៃ)​ បណ្តាលអោយស្លាប់នៅក្នុងផ្ទះ​ រួចបានរត់គេចខ្លួនបានជាច្រើនម៉ោងក៏ត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនតែម្ដង​ ។

សមត្ថកិច្ចបន្តទៀតថា​ ចំពោះមូលហេតុ កូន​ប្រសារ បានឈ្លោះទាស់ទែងជាមួយប្រពន្ធ ជាងមួយខែកន្លងមកហេីយ ប្រពន្ធបានទៅធ្វេីការនៅប្រទេសថៃ ជនល្មេីសខឹងនិងម្តាយក្មេក មិនជួយសម្រូសសម្រួលហេតុអី​បានជា​ឲ្យប្រពន្ធ ទៅធ្វេីការនៅប្រទេសថៃ? ដោយមានគំនុំទើបកូនប្រសារសម្រេចចិត្តកាប់ម្ដាយក្មេកបែបនេះ។

បច្ចុប្បន្នឃាតករ ដែលជាកូនប្រសារត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ដើម្បីចាត់ការតាមនីតិវិធី​ច្បាប់៕

ចែករំលែកអត្ថបទ