Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រោងចក្រផលិតម្ចុល(មកូដុ)ត្រូវអគី្គភ័យលេបត្របាក់អស់ស្ទើទាំងស្រុង

ភ្នំពេញ​៖​ អគ្គីភ័យបានឆាបឆេះរោងចក្រផលិតម្ចុល ( មកូដុ )ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកំបូល ក្នុងសង្កាត់​ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ អស់ស្ទើទាំងស្រុង
បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ កាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែកុម្ភះ​ ឆ្នាំ២០១៩។

​ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ រោងចក្រកើតហេតុខាងលើ​ មិនមានកម្មករធ្វើការនោះទេ ហើយពេលកេីតហេតុគេសង្កេតឃេីញមានផ្សែងហុយ រួមជាមួយអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង ទើបភ្លាមនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកជួយអន្តរាគមន៍​យ៉ាងញ៉ាប់ដៃញ៉ាប់ជើងផងដែរ ។
​ សមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យខាងលេីត្រូវបាន​ប្រេីប្រាស់រថយន្តពន្លត់អក្គីភ័យជាង២០គ្រឿង​ ដោយប្រេីទឹកអស់ជាច្រើនឡាន និងប្រើរយះពេលជាង៤ម៉ោងទេីបអាចគ្រប់គ្រង់ស្ថានការបានភាពទាំងស្រុង។ ហើយក្នុងការជួយពន្លត់អគ្គីភ័យនេះ កម្លាំងជំនាញពិបាកនិងអន្តរាគមន៍បន្តិច ដោយសារតែការឆាបឆេះនោះគឺពិបាកចូលទៅបាញ់ពន្លត់នៅខាងក្នុង តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។

​ សមត្ថកិច្ចបានបន្តទៀតថា​ សម្ភារះក្នុងរោងចក្រ គឺត្រូវបានអគ្គីភ័យលេបត្របាក់អស់ស្ទើទាំងស្រុង​ ។ ចំណែកមូលហេតុ​នៃការឆាបឆេះរោងចក្រនេះ សមត្ថកិច្ចមិនទាន់បញ្ចាក់ឲ្យដឹងនៅឡើយទេ ៕

ចែករំលែកអត្ថបទ