Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់សតិមិនល្អកាន់ស្រាដេីរឆ្លងផ្លូវ​ ត្រូវស្ត្រីម្នាក់ជិះម៉ូតូប៉ះដួលបែកក្បាល

ស្វាយរៀង​ ៖​ ស្ត្រីចំណាស់ម្នាក់ជិះម៉ូតូត្រឡប់មកពីលក់ដូរ​ ផ្លូវឆ្ងាយ​ ខណៈជិតដល់​ផ្ទះ​ ទៅហេីយ​ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុក​បុរសម្នាក់ដែលមានសតិមិនសូវល្អ​ បណ្ដាល​ឲ្យរងរបួសទាំងសងខាង​ ចំណែកម៉ូតូខូចខាត​បន្តិចបន្តួច​ ៖​ ហេតុការណ៍នេះបានកេីតឡេីង​កាលពីវេលាម៉ោង០៦និង៣០នាទីព្រលប់ថ្ងៃ​ទី៣១ខែសីហាឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវកៅស៊ូ​ ភូមិអង្គឫស្សី​ ឃុំស្វាយធំ​ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង​ ។

តាមប្រភពព័ត៌មាន​ នៅកន្លែងកេីតហេតុបាន​ឲ្យដឹងថា​ មុនដំបូងគេឃេីញបុរសរងគ្រោះ​ដែលជាមនុស្សមានសតិមិនល្អ​ បានដេីរឆ្លង​ផ្លូវទិសដៅពីត្បូងទៅជេីង​ ខណៈរូបគាត់កំពុងដេីរ​ ក៏ស្រាប់តែមានម៉ូតូ១គ្រឿងមាន​ហុងដា​ C125​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ស្វាយរៀង​.1Q-2597​ បេីកបរដោយ​ស្ត្រីម្នាក់​ ទិសដៅពីកេីតទៅលិច​ លុះមកដល់ចំណុចកេីតហេតុក៏បានបុកបុរសដែលដេីរឆ្លងផ្លូវបណ្ដាលឲ្យបុរសរងគ្រោះដួលបែកក្បាលនិងរលាត់ជេីង​ ចំណែកស្ត្រីដែល​ជាអ្នកបេីកម៉ូតូ​ បែកមុខបែកមាត់​ ។
ប្រភពបន្តថា​ ភ្លាមៗនោះស្ត្រីអ្នកបេីកម៉ូតូនិង​បុរសដែលដេីរឆ្លងផ្លូវ​ ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកតាមម៉ូតូយកទៅពេទ្យរៀងខ្លួន​ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានមក​ដល់ពិនិត្យកន្លែងកេីតហេតុនិងបានយកម៉ូតូទៅ​រក្សាទុកនៅប៉ុស្តិ៍នគរបាល​រងចាំដោះស្រាយនៅពេល​ក្រោយ​ ៕

ចែករំលែកអត្ថបទ