Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញចាកចេញពី កម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃនៅកម្ពុជា

ភ្នំពរញ៖​ នៅព្រឹកថ្ងៃទី០៤ខែ កញ្ញា ឆ្នាំ២០១៩​នេះ ឯកឧត្តម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញចាកចេញពីកម្ពុជាហើយ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបន្ទាប់​ពីបានបំពេញទស្សនកិច្ចផ្លូវការរ​យៈពេល​៣​ថ្ងៃ ប្រកបដោយជោគជ័យនៅកម្ពុជា។

តាមប្រភពព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ឯកឧត្តម មហាធា មហាម៉ាត់ ចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេស​ រុស្ស៉ី ដើម្បីបំពេញទស្សនកិច្ចនៅទីនោះបន្តទៀត តបតាមការអញ្ជើញរបស់ប្រធានាធិបតី ពូទីន ។
សូមបញ្ជាក់ថា ឯកឧត្តម មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការមកធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ គឺបានស្វែងរកវិធី និងវិធានការប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគសម្រាប់ប្រទេសទាំងពីរ ហើយបន្តប្ដេជ្ញាសម្របសម្រួលវិធានការ ចាំបាច់នានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងវិនិយោគរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបន្តពង្រឹងក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នាក្នុងវិស័យការងារ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលកាន់តែជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធដើម្បីការពារសិទ្ធិនិងដោះស្រាយបញ្ហាសុខមាលភាពពលករ ចំណាកស្រុករបស់កម្ពុជាទៅម៉ាឡេស៊ី៕

ចែករំលែកអត្ថបទ