Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០នាក់ដក​ហូត​ថ្នាំញៀន១៤០កញ្ចប់តូច

ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រីជិត២០​នាក់រួមនិងថ្នាំញៀនចំនួន១៤០កញ្ចប់តូច ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​បានធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួន កាលពី វេលាម៉ោង០៦និង៣០នាទីយប់ ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់គ្មានលេខ​(សំណង់មិនរៀបរយ) ផ្លូវរថភ្លើង ក្រុម២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាដោយបានការអនុញ្ញាតតាមរយៈទូរស័ព្ទពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមផ្ទាល់ពីលោក អ៊ុំ បញ្ញា ជាក្រឡាបញ្ជីអមផង ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ស៊ិន វណ្ណ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប្រតិបត្តិការសរុបចំនួន១៥នាក់បានចុះដល់ចំណុចខាងលើធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤០កញ្ចប់តូច និងឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ភេទប្រុស។
បន្ទាប់មកក្រុមការងារខាងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការបង្រ្កាបតាមបណ្តោយផ្លូវរថភ្លើងឃាត់ខ្លួនមនុស្សបានចំនួន១៨នាក់ ស្រី០១នាក់ និងម៉ូតូចំនួន១២​គ្រឿងបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕

ចែករំលែកអត្ថបទ