Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធាផ្កាយ៣ទះ​​​​​​​​​​​​​​​​​​​​​កំផ្លៀងស្ត្រីតារាចំរៀង៣ដៃសង​ជំងឺ​ចិត្ត៨០០០$

ភ្នំពេញ៖​ បើតាមប្រភពបានបង្ហើបអោយដឹងថា នៅរសៀល ថ្ងៃទី០១ ខែ​មីនា ​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ​២០១៩​​​​​​​​​​​​​​ ​ស្ត្រីតារា​ចម្រៀងដែលរងអំពើហិង្សាដោយ​ការ​ទះ​កំភ្លៀងពីមន្ត្រីទាហានផ្កាយ៣នោះ​​​​​​​ ពេល​​​​​​​​​នេះ​នាង​ទ​​​​​​​​​ទួល​បាន​​​​​​​​​​​​យុត្តិធម៌​​​​​​​​​​​​​​ហើយ​ ក្រោយពេ​​​​​​​​​​​ល​ជ​​​​​​​​ន​បង្ក​ចូល​សម្រុះសម្រួល​ដោ​យ​ព្រម​សង​​​សំណង​ជំ​​​​​​​​​​​​​ងឺ​ចិត្ត​នូវ​ទឹក​​​​​​​​​​​​​​​​​ប្រាក់​ចំនួន​៨​ពាន់​ដុល្លារ។

សូមរំលឹកថា ​កាលពី​វេលា​ម៉ោ​ង​១១​និង​២០​នា​​ទី​យប់​ ​​​​​​​​​​​​​​ថ្ងៃទី​២៧​កុម្ភៈ ​ឆ្នាំ២០១៩​ នៅ​ចំណុ​​​​​​​​​ច​ភោ​​​​​​​​​​​​​​​​​​​ជនីយដ្ឋាន​បឹង​​​​​​​​​មាស ​​​​​​​​​​​​​​​​​​​​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​សង្កា​​​​​​​​​​​​​​ត់​ជ្រោយ​​​​​ចង្វារខណ្ឌជ្រោយចង្វារ មានរឿង​​​​​​​​​​​​​​​​​​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​​​​​​​​​​មួយ​ បា​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​​​​​​កើត​ឡើង ​ខណៈ​​អ្នកចម្រៀង​ស្រស់​ស្អាត​ប្រចាំ​​​​​​​​​​នៅ​ហាង​​​​​​​​ខា​​​​​​​​​​​​​ង​លើ ​ត្រូវ​បុរស​ម្នាក់​​​​​​​​​​​​​​អួតខ្លួន​ថា ​​​​​​​​​​​ជា​មន្ត្រី​យោធា​ពា​​​​​​​​​​ក់​ផ្កាយ​​​​​​​​​​​​​​​​​​​​​​​​​​​៣ ​​ផ្ទុះ​កំហឹង ទះ​​​​​​​​​​​​​​​​​​​​​កំផ្លៀង​​ ​ព្រោះ​រឿង​​​​​​​​​​​​មិន​ព្រម​ទៅ​​​​​​​​​​ដេក​​​​​​​​​​​​​​​​​​​​​​ជាមួយ​ខ្លួនរួច​ជនបង្កបានឡើងបើកឡានគេចខ្លួនចេញពីកន្លែងកើតហេតុ​បាត់​ ។

ក្រោយមកស្ត្រីរងគ្រោះដែលជាតារាចម្រៀងរូបនោះបានទៅ​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលជ្រោយចង្វារដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌អោយនាង​ ៕