Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងកងរាជអាវុធហត្ថស្រុកស្នួលឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ពាក់ពន្ធ័សារធាតុញៀន

ខេត្តក្រចេះ៖ ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអសាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ៅ សុផុន បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិបូក ឃុំក្រញួងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់មានឈ្មោះ ទៀត ម៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ថុល វែ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរ រស់នៅភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ពេលប្រតិបត្តិការនោះកម្លាំងបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌ស ចំនួន ០៤កញ្ចប់, ទូរស័ព្ទ ០៣គ្រឿង, ដែកកេះ ០២, លុយដុល្លាក្លែងក្លាយ ២០០ដុល្លា, ប្រាក់រៀល ៩,៦០០រៀល, ប្រាក់ដុល្លា ០៦ដុល្លា, កាបូបលុយ ០១, ឧបករណ៍ចូកគ្រឿងញៀន ០១, ជំពាមកៅស៊ូ ០១- ដបទឹកបរិសុទ្ធ ០១, កាំបិតផ្គាក់ ០១, ដាវសាំម៉ារៃ១- ម៉ូតូសង់សេ១២៥ ០១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-6570 និងសម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

ចែករំលែកអត្ថបទ