Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តធំដឹកទំនិញសាកកម្លាំងគ្នារបួសធ្ងន់និងស្រាល៤នាក់

ព្រះសីហនុ៖​ រថយន្តដឹកទំនិញគ្រឿងសាក​កម្លាំងគ្នាទាំងព្រឹករងរបួសធ្ងន់និង៤នាក់ខូចខាតរថយន្តសងខាង​ ៖​ គ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើងកាលវេលាម៉ោង​៥ព្រឹក ថ្ងៃទី២៨ខែសីហា​ឆ្នាំ២០១៩​ តាមបណ្ដោយ​ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ​លេខ​ ១០៨-១០៩​ ភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ច​បានឲ្យដឹងថា​ រថយន្ត​ ទាំង២គ្រឿង​ បើកបរ​ទិសដៅបញ្ច្រាសគ្នា​ រថយន្តទី១៖​ពាក់​ស្លាកលេខ​ភ្នំពេញ​ 3A-​6631​ ជិះគ្នា​៣​នាក់​ អ្នកបេីករថយន្តមានឈ្មោះ​ ចក់​ ភេទ​ប្រុសអាយុ២២ឆ្នាំ​ រងរបួសបាក់ជេីងឆ្វេង​ មានទីលំនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល​។
ចំណែកអ្នករួមដំណើរទី១៖​ មានឈ្មោះ​ សែ​ សំអូន​ អាយុ៣៤ឆ្នាំ​ ភេទប្រុស​ របួសស្រាល​ មានទីលំនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល​
និងទី២ឈ្មោះ​ ជឿន​ សុខពៅ​ អាយុ១៧ឆ្នាំ​ ភេទប្រុសរងរបួសស្រាល​ មានទីលំនៅភូមិទ្រាល​ សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។
-ចំណែករថយន្តទី២ ពាក់ស្លាកលេខ​ភ្នំពេញ 3B-7801​ អ្នកបេីកបរមានឈ្មោះ អូន​ សម្ភស្ស​ ភេទប្រុស​ អាយុ២៥ឆ្នាំ​រងរបួសបាក់ជេីងឆ្វេង មានទីលំនៅភូមិជលា​ ឃុំជលា​ ស្រុកបាធាយ ខេត្តកំពង់ចាម​ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូន​ទៅព្យាបាលនៅមន្ទីរពេទ្យ​ ។ ដោយឡែក​រថយន្តទាំង០២គ្រឿង​ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង​ យកទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកកំពង់សីលា​រងចាំដោះ​ស្រាយ​ តាមច្បាប់​ ៕

ចែករំលែកអត្ថបទ