Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចុះបង្ក្រាបទីតាំងត្រៀមបើក​ម៉ាស្សា ស្ទីម-សូណា បង្កប់សេវាផ្លូវភេទ​របស់ចិន

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​ ចុះបង្ក្រាបទីតាំងដែលត្រៀមបើក​ ហាងម៉ាស្សា ស្ទីម-សូណា បង្កប់សេវាផ្លូវភេទ​ យីហោ​ (​ ឡុងពាន អ៉ីឡុង​វ័ន ងូតទឹក)​ របស់ជនជាតិចិន​
ប្រតិបត្តការណ៍នេះធ្វើឡើងកាលពីវេលា​ម៉ោង​៩និង៣០នាទីព្រឹក​ ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០១៩​នៅចំណុចផ្ទះលេខ​7Eoផ្លូវលេខ​១៧២​ភូមិ១០​ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានអោយដឹងថា​ ក្រោយចុះពិនិត្យជាក់ស្តែងបានរកឃើញថា​ ថាទីតាំងខាងលើ​បានត្រៀមបើកប្រកបអាជីវកម្ម ម៉ាស្សា ស្ទីម​សូណា និងមានបង្ហាញនូវផ្ទាំងរូបភាពអាសអាភាសជាច្រេីនផ្ទាំងដែលធ្វើឱ្យប៉ះពាល់ដល់​វប្បធ៌មជាតិ តម្លៃស្ត្រី និងគ្រួសារខ្មែរ រួមទាំងមានស្រោមអនាម័យ ដែលមិនទាន់ប្រើមួយចំនួនធំផងដែរ​ និងបានសម្រេចធ្វេីការដកហូតវត្ថុតាងមួយចំនួនដូចខាងក្រោម៖

ទី១-ដកហូតរូបភាពអាសអាភាសទាំងអស់ ដែលបានដាក់តាំងបង្ហាញនៅលើជញ្ជាំង។
ទី២-ផ្អាកអាជីវកម្មនេះបណ្តោះអាសន្នរង់ចាំបំពេញបែបបទ និងច្បាប់អាជីវកម្មត្រឹមត្រូវទើបអនុញ្ញាតឲ្យប្រកបអាជីវកម្មវិញបាន។
៣-មិនអនុញ្ញាឲ្យដាក់តាំងរូបភាពអាស​អាភាស ឬខ្លឹមសារផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌សង្គម។
៤-ហាមដាច់ខាតធ្វើអាជីវកម្មបម្រើសេវាផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ឬយក​ទីតាំង​ អាជីវកម្មប្រព្រឹត្តិបទល្មើសផ្សេងៗ។

ក្រោយមកសមត្ថកិច្ចបានឲ្យម្ចាស់ទីតាំងធ្វេីការផ្តិតមេដៃលើកំណត់ហេតុផងដែរ៕