Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិចិនបើករថយន្តបុករថយន្តជនជាតិខ្មែរ​ របួសធ្ងន់ស្រាល៧នាក់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តតូយ៉ូតាព្រូស​លឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុករថយន្ត​ ហាយឡិនឌ័រកំពុងបត់ឆ្លងផ្លូវបណ្តាលបុរស២នាក់រងរបួសធ្ងន់និង៥​នាក់ទៀតរបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង១១យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវ​ សហព័ន្ធរុស្ស៊ីកែងនឹងផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញ​ រថយន្តមួយ​គ្រឿងម៉ាកហាយឡែនឌ័រ​ពណ៌ស​ ពាក់ស្លាក​ លេខ​ ប-មានជ័យ2A-9636​ បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរនិង៦នាក់​ទៀត​ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុ​ បានបត់ឆ្វេងទៅផ្លូវ២៦១​ជិតផុតទៅហើយស្រាប់តែមានរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌កណ្ដុរប្រមេះ​ ពាក់​ស្លាកលេខសៀមរាប2B-5484បើកបរ​ដោយបុរសជនជាតិចិនម្នាក់​ មកបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត​ បោះពួយយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុកចំកង់រថយន្តខាងក្រោយចំហៀងខាងស្ដាំពេញទំហឹងបណ្តាលឲ្យរថយន្តហាយឡែនឌ័របោកផ្ទប់នឹងបង្គូលភ្លើងស្តុបរបួសធ្ងន់ ២នាក់ត្រូវបាន​រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនិងព្យាបាល​ ។ ចំណែក ៥នាក់ទៀតរងរបួសស្រាល។​ រីឯរថយន្តទាំង២គ្រឿងខូចខាត​យ៉ាងដំណំ​ ។

ក្រោយកើតហេតុសមត្ថកិច្ច​ ជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿងទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕