Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

អ្នកផ្ញើឥវ៉ាន់ម្នាក់ហួសចិត្តនិងក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរទទួលបញ្ញើឥវ៉ាន់​ បាត់មិនទទួល​ខុសត្រូវ បុគ្គលិកសម្ដីមិនសមរម្យទៀត

ភ្នំពេញ ៖ អតិថិជនម្នាក់បានបង្ហោះសារលើ បណ្ដាញហ្វេសប៊ុករិះគន់ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរដែលទទួលបញ្ញើឥវ៉ាន់បាត់​មិនទទួលខុសត្រូវ ហើយបុគ្គលិកសម្ដីមិនសមរម្យ ដាក់ម្ចាស់ឥវ៉ាន់ថែមទៀត ដែល មានទីតាំស្ថិតនៅ ចំណុចផ្ទះលេខ៤៦ ផ្លូវ​លេខ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

យោងតាមគណនីឈ្មោះ Bruce Lee បាន​បង្ហោះខ្លឹមសារដូច្នេះថា «ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរឥវ៉ាន់ភ្ញៀវផ្ញើរមកអត់ មាន​កា​ទទួលខុសត្រូវ កណ្តុលស៉ឺឥវ៉ាន់របស់ភ្ញៀវ ហើយពេលសួរបុគ្គលិកថា កណ្តុល ស៊ីអោយកណ្តុលសងទៅចឹង ។ ហេតុ បណ្តោយអោយមានកណ្តុលច្រើនម្លេះ ធ្វើអោយភ្ញៀវរបស់ ម៉ី ហុង អស់ទំនប់ចិត្ត នេះឥវ៉ាន់តិចតួចប៉ុននឹង ចុះបើឥវ៉ាន់នឹងច្រើន វិញមិនរិតតែពិបាកហើយ»។

អតិថិជនដែលបានបង្ហោះសាររិះគន់ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរទទួលបញ្ញើឥវ៉ាន់ ផ្ដាំដល់ថៅកែក្រុមហ៊ុនណែនាំបុគ្គលិករបស់ខ្លួនផង កុំឲ្យនិយាយសម្ដីមិនសមរម្យបន្ដទៀត ។ ហើយចំពោះឥវ៉ាន់បាត់ម្ចាស់បានបញ្ជាក់ថា វាមិនច្រើនទេ គួរតែទុកដាក់បញ្ញើរបស់អតិថិជនអោយបានល្អផង ។

សូមបញ្ជាក់ថា ឥវ៉ាន់របស់អតិថិជនបានផ្ញើរតាមរថយន្ដក្រុមហ៊ុន ម៉ី ហុង ពីខេត្ដ​សៀម​រាម មកភ្នំពេញដល់ចំណត់នៅចំណុចផ្ទះ​លេខ៤៦ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្នុងតម្លៃ ៦០០០ពាន់រៀល ។

ទោះជាយ៉ាងណាក៏ដោយករណីនេះភ្នាក់​ងារ​យើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីថៅ​កែក្រុមហ៊ុន ម៉ី ហុង ដែលកំពុងរងការចោទប្រកាន់នៅឡើយទេ ក្រុមការងារយើង​រង់ចាំបំភ្លឺគ្រប់ម៉ោងធ្វើការ ៕

ចែករំលែកអត្ថបទ