Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូឌុបគ្នាពីស្រុកស្អាងមកលួចរឺម៉កកង់បី​នៅ​ភ្នំពេញមិនបានសម្រេចត្រូវជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ធ្វើសកម្មភាព​លួច​ កង់បីឥណ្ឌាមិនបានសម្រេច ត្រូវប្រជាពល​រដ្ឋ និងសមត្ថកិច្ច​ ដេញចាប់បាន​
ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខក្លឹបប៊្លូឡាញ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

-ជនសង្ស័យទាំង៣នាក់រួមមាន ៖ ទី១ ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល
-ទី២ឈ្មោះ កែវ សុធី ភេទប្រុស អាយុ៣១​ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល
-ទី៣ ឈ្មោះ ថុល លីឆេង​ ភេទប្រុសអាយុ​២៩​ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
-​ចំណែកជនរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់រឺម៉កកង់បីឥណ្ឌា ពាក់ស្លាកលេខភ្នំពេញ1HJ-8465​ ស្នាក់​នៅ​ ភូមិអក្សរ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្ដីជនរងគ្រោះ និងអ្នករត់កង់បីបានឲ្យដឹងថា មុនកើត​ហេតុគេសង្កេតឃើញ ជន​សង្ស័យ៣នាក់ខាងលើបានដើរមកក្បែររឺម៉ក​កង់បី​ របស់ជនរងគ្រោះ ដោយ២នាក់ធ្វើអង្គុយក្បែរ និងម្នាក់ទៀតធ្វើសកម្មភាពផ្ដាច់ប្រព័ន្ធភ្លើងបំណង់លួច ។
បន្ទាប់មក ក៏មានអ្នករត់រឺម៉កកង់បីឥណ្ឌាដូចគ្នាឃើញសកម្មភាពជនសង្ស័យខាងលើមិនល្អ ក៏ធ្វើការសួរនាំពួកគេ តែពួកគេបាននាំគ្នារត់គេចខ្លួន ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាដេញចាប់ខ្លួនបានទាំង៣នាក់ ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបាន​ភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធី ៕

ចែករំលែកអត្ថបទ