Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

មន្ត្រីសាធារណការខេត្តសៀមរាបម្នាក់រងការ​ រិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក

ខេត្តសៀមរាប៖​ យោងតាមប្រភព​ បណ្ដាញ​ ហ្វេស​ប៊ុក​ បានចែករំលែក​ តៗគ្នា​ បណ្ដាញ​សង្គម​កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩បាន​ រិះគន់យ៉ាងខ្លាំង​ ទៅ​លើទង្វើរបស់​ ​មន្ត្រីសាធារណការ ម្នាក់នៅការិយាល័យ សាធារណការ ដឹកជញ្ជូន ខេត្តសៀមរាប ថា​ អសីលធម៌​ ដែលយកជើងទៅ​ចង្អុល​ស្លាក​លេខ​ រថយន្តរបស់ប្រជាពលរដ្ឋ​ដែល​ម្ចាស់គេស្រលាញ់

មហាជន​ អ្នក​ ប្រើប្រាស់​ បណ្តាញ​ សង្គម​ ហ្វេសប៊ុក បានរិះគន់យ៉ាងចាស់​ដៃចំពោះមន្ត្រីរូបនេះ ថាមិនសមជាមន្ដ្រីបំរើរាស្ដ្រទេ និងហាក់បីដូចមើលងាយប្រជាពលរដ្ឋជាខ្លាំង អ្នកខ្លះទៀតរិះគន់ថា ប្រហែល​រថយន្ដ​របស់​ប្រជាពលរដ្ឋមិនស្មើបាតជើងរបស់​មន្ដ្រីរូបនោះទេដឹង​។
ធ្វើជា​មន្ដ្រីបំរើរាស្ដ្រត្រូវមានសីលធម៌ ​និង​វិន័យថ្លៃថ្នូរ ​មិនមែនធ្វើជាមន្ដ្រីធន់នេះទេ។ បណ្តាញព័ត៍មាន មិនអាចសុំការបកស្រាយ ពី លោក គី វីរិន្ទ ! ប្រធានមន្ទីរសាធារណការ បានទេ ដោយមិនមានលេខទូរសព្ទ័ ម៉្យាងវិញទៀត លោកទើបតែចូលមកកាន់តំណែងដោយមិនទាន់បានអង្គុយលើកៅអីផងស្រាប់តែមានការរិះគន់ពីសំណាក់មន្ត្រីរបស់លោក​ទៅហើយដោយសារតែទង្វើអសីលធម៌ ។

មហាជនសង្ឈឹមថា​ ក្រសួង​សាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ ខេត្ដ​សៀម​​រាប និងពិនិត្យ​មើលនូវទង្វើខុសឆ្គងរបស់កូនចៅថ្នាក់​ក្រោម​៕