Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តងោកជ្រុលចង្កូតបុកបង្កាន់ដៃអាកាសស្ពានអាកាសផ្សារដីហុយរងការខូច​ខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្រឡុកសុីម៉ង់ត៍ងោកមួយភាំងជ្រុលចង្កូតទៅបុកបង្កាន់ដៃ​ស្ពានអាកាសផ្សារដីហុយ​ ប្រេះ​ ចំណែក​រថយន្ត​ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ទៅ​លេងរួច​ សំណាងអ្នកបើកបរមិនមានរបួស
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង​៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ខែសីហាឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយ​ ផ្នែកខាងលិច តាមបណ្តោយផ្លូវ​សហ​ពន្ធ័រុស្សីក្នុងសង្កាត់អូបែកក្អម​ ខណ្ឌ​សែនសុខ

បើតាមសម្ដីអ្នកបើកបរបានឲ្យដឹងថា​ មុនកើត​រូបគាត់បានបើករថយន្តក្រឡុកសុីម៉ង់ត៍​ ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ5A-2651ចេញពីម្តុំទំបន់កប់ស្រូវគោលបំណងយក​ ​បេតុង​ទៅចាក់នៅក្រុមហ៊ុន​ ប៊ូយ៉ុង​ ដោយធ្វើដំណើរ​ តាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើត​ហេតុ​ រូបគាត់បានងោកមួយភាំង ក៏ជ្រុលទៅ​បុកបង្កាត់ដៃស្ពានតែម្ដង​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រងចាំដោះស្រាយ​តាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ