Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ទុស​សេខ្សែភ្លើងឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងរង​របួសមនុស្សធ្ងន់ស្រាល០៩នាក់

ឧត្ដរមានជ័យ៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងទំហំ​(៩មx១២ម)ត្រូវអគ្គីភ័យចាបឆេះ​ បង្កការភ្ញាក់​ផ្អើលទាំងកណ្ដាល​អធ្រាត​
ហេតុការនេះកើតឡើងនៅវេលាម៉ោង១២​ និង៤០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៦​ខែសីហា ឆ្នាំ២០១៩ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ម្ចាស់ផ្ទះជនរងគ្រោះឈ្មោះ គួយ គឹម លេញ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ លក់ចាប់ហួយ មានប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទ ស្រី អាយុ ៤៩ ឆ្នាំ។

លោក វរសេនីយ៍ឯក អ៉ិន កាយ អធិការនគរ​បាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា​ ហេតុការ​ អគ្គីភ័យនេះ​បណ្តាលមកពី ទុស​សេខ្សែភ្លើង ធ្វើអោយឆេះខូចខាតផ្ទះថ្ម១ខ្នង ទំហំ ៩ម x ១២ម កម្ពស់ ២ជាន់ ដំបូល​ប្រក់ស័ង្កសី​ និងទ្រព្យ​សម្បត្តិ សម្ភារៈរបស់របរ​ប្រើប្រាស់មួយចំនួនទៀត។
លោក​ អ៉ិន កាយ​ បន្តថា​ ហេតុការនោះដែរក៏​មានផ្ទុះធុងហ្គាស់ បណ្តាលអោយប៉ើងកញ្ចក់ទ្វារ​បង្អួច ត្រូវចំអ្នកជួយអន្តរាគមន៍ពន្លត់ រង​របួសធ្ងន់ស្រាលចំនួន ០៩នាក់ក្នុងនោះកម្លាំង​ នគរបាលរងរបួសចំនួន០៤នាក់។

ក្នុងប្រតិបត្តិការណ៍កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ វរៈ ៩០៥ កម្លាំងយោធា និងកងរាជអាវុធហត្ថ រួមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ និងប្រើ​ រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៥គ្រឿង ម៉ូតូដឹកទឹកមួយចំនួនបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកសរុបចំនួន៤០រថយន្ត​ ៕

ចែករំលែកអត្ថបទ