Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម ឃួង ស្រេង​ បញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញមិនមានបំណងលុបដៃទន្លេទេតែជាការធ្វើទំនប់ចម្រោះទឹក​ស្អាតនិងស្ថាបនា​ផ្លូវ​ថ្មើរ​ជើង

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានៅភ្នំពេញ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានធ្វើការចុះទៅមូលដ្ឋានផ្ទាល់ទាក់ទងនឹងការចាក់ដីដៃទន្លេបាសាក់ នៅកោះពេជ្រ និងទល់មុខផ្សារទំនើប Aeon ស្ថិត​ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន​ ។ ឯកឧត្ត​ម​ ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មិនមាន
បំណងក្នុងការលុបដៃទន្លេបាសាក់នេះទេ ដោយរដ្ឋបាលរាជធានី កំពុងសាងសងទំនប់ចម្រោះទឹកស្អាត ដើម្បីលុបបំបាត់ក្លិនស្អុយ និងភាពកខ្វក់នៅទីតាំងមួយនេះ។

​ ឯកឧត្តមបានបញ្ជាក់​ ប្រាប់អ្នកសារព័ត៌មានផងដែរថា រាល់រដូវប្រាំងទីតាំងដៃទន្លេនេះ តែងបង្កអោយមានក្លិនស្អុយ ដូច​ប្រឡាយបឹងត្របែកដែរ និងប៉ះពាល់ដល់បរិស្ថាន ទើប​រដ្ឋបាលរាជធានី ធ្វើទំនប់ចម្រោះទឹកស្អាតនេះឡើង ដើម្បីលុបបំបាត់ទឹកស្អុយទាំងនេះ ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលរាជធានីមិនមានបំណងលុបដៃទន្លេបាសាក់នេះទេ។
ឯកឧត្តម​ បន្តថា​ ការ​ចាក់​បំពេញ​ដីនេះ​ គឺ​ ក្នុង​គោលបំណង​កែលំអ​ច្រាំង​ដៃ​ទន្លេ​បាសាក់​ ឱ្យ​ច្រាំង​ខាង​លិច​ស្រប​នឹង​ច្រាំង​ខាង​កេីត​ ដេីម្បី​ធានា​បាន​នូវ​សោភ័ណភាព​ល្អ​ ឈាន​ទៅ​ស្ថាបនា​ផ្លូវ​ថ្មើរ​ជើង​ ចាប់​ពី​តំបន់​អភិវឌ្ឍន៍​កោះពេជ្រ​ដល់​គល់​ស្ពាន​ព្រះមុនីវង្ស​ ឬ​ ស្ពាន​ច្បារអំពៅ​ ៕

ចែករំលែកអត្ថបទ