Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្នាក់ត្រូវចោរសម្លាប់​ប្លន់យក​ទ្រព្យសម្បត្តិ អស់ប្រហែល​៤ម៉ឺន​ដុល្លា

កណ្ដាល៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត នៅមុខទូរដាក់លុយ ជាតំរុយសមត្ថកិច្ចសង្ស័យថាជាករណីប្លន់សម្លាប់ ។ហេតុការណ៍នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង​៥​ល្ងាច​ ស្ថិតនៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

ស្ត្រី​រងគ្រោះ​ឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរ មេផ្ទះ​​ស្នាក់​នៅ​ភូមិ​បឹង ឃុំ​រកាស្រុក​កណ្ដាលស្ទឹងខេត្តកណ្ដាល​ និងមាន​ ​ស្រុកកំណើត​នៅ​ឃុំ​ស្រៃ​អំបិល ស្រុក​បុ​ទុម​សាគរ ខេត្តកោះ សំភារៈ​ដែល​បាត់បង់​រួមមានលុយ​ដុល្លាចំនួន៣០,០០០ដុល្លារ, លុយ​ខ្មែរ​ចំនួន២លាន​រៀល, ខ្សែ​កមាស ២តម្លឹង, ចិញ្ចៀនមាស ៥ជី, ខ្សែដៃ​មាស ៥ជី។

សមត្ថកិច្ចបានអោយដឹងថាមុនពេល​កើតហេតុ ប្ដី​របស់គាត់​បាន​ត្រឡប់​មកពី​ធ្វើការ​វិញ ស្រាប់តែ​អត់​ឃើញ​ប្រពន្ធ​របស់គាត់ ភ្លាមៗនោះ​គាត់​បាន​ហៅ​ពីរ​ទៅ​បី​ដង​ តែ​អត់​តប​វិញ​សោះ ហើយ​ទ្វារផ្ទះ​បើកចំហ​រទៀត។ គាត់ជា ក៏​មិន​ចាប់អារម្មណ៍​ដែរ ហើយ​គាត់​បាន​ចូលទៅ​ក្នុងផ្ទះ ដើម្បី​ទុក​សំភារៈ​មួយចំនួន រួច​ក៏​ដើរចេញ​មកវិញ ដើម្បី​ទៅ​កាត់សក់ តែ​ពេលទៅដល់​ផ្ទះ​ជាង ជាង​ថា​រវល់។ ភ្លាមៗនោះ​គាត់​បានធ្វើ​ដំណើរ​ត្រឡប់មកផ្ទះ​វិញ គាត់​បាន​ស្រែកហៅ​ប្រពន្ធ​ម្ដងទៀត តែ​នៅតែ​មិនឃើញ ក៏បាន​ដើររក​ជុំវិញ​ផ្ទះ​នៅតែ​អត់​ឃើញ ហើយ​ទ្វារផ្ទះ​នៅតែ​ចំហ​រដដែល។ មួយសន្ទុះ​ក្រោយមក​គាត់​បាន​ដើរចូល​ទៅក្នុង​ផ្ទះ ហើយ​បើកទ្វារ​បន្ទប់​ ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់គាត់​បាន​ដេកស្លាប់​នៅ​ពីមុខ​ទូរ​លុយ​យ៉ាង​អាណោចអាធ័ម ពេលនោះ​គាត់​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នកជិតខាង​ជួយ​ប្រពន្ធ​គាត់​ផង តែប្រពន្ធ​របស់គាត់​បាន​បាត់បង់​បាត់ជីវិតទៅហើយ ចំណែកឯ​ទូរ​ដាក់​លុយ និង​គ្រឿងអលង្ការ​មួយចំនួន ត្រូវបាន​បាត់បង់​គ្មាន​សល់​ឡើយ ។ 

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​ និង​តាម​ចាប់ខ្លួន​ជនសង្ស័យយកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

ចែករំលែកអត្ថបទ