Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តមិនប្រយត្ន័រេចង្កូតធ្លាក់ទឹកអ្នកការសែតទៅថតជេអ្នកការសែត

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តម៉ាកLEXUS GX-470 មួយគ្រឿងក្នុងល្បឿនគួរសមមិនប្រយត្ន័រេចង្កូតជ្រុលធ្លាក់ ប្រឡាយទឹកទាំងព្រឹក សង្ស័យស្រវឹងស្រាពេលអ្នកសារព័ត៌មានទៅថតបានស្រែកឡូឡា ដៀលអ្នកព័ត៌មានថាអាបង្ហិន
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង១៥ នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកEXUS GX-470 ពណ៍កាកអំពៅ ពាក់ស្លាកលេខភ្នំពេញ2AJ-2902 បើកបរ ដោយបុរសវ័យចំណាស់ម្នាក់ មិនស្គាល់ឈ្មោះធ្វើដំណើរ តាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងកម្រោល សង្ស័យម្ចាស់ស្រវឹងស្រា សំណាងល្អមិនបានរងរបួស ។ បន្ទាប់មកអ្នកសារព័ត៌មានបានទៅថតផ្ដិតយករូបដើម្បីផ្សាយ ស្រាប់តែបុរសអ្នកបើករថយន្តខឹងសម្បារនិងបាននិយាយថា«អានេះឃាត់វាទៅអត់ស្ដាប់ពួកអាបង្ហិន(បំផ្លាញ)អត់ជួយគ្នាបែរមកបង្ហិនថែមពួកអាបង្ហិន»ព្រមទាំនិយាយទៀតថា«ខ្មែរវាបែបនឹង»។ ចំណែកបុរសម្នាក់សក់វែងកន្ទ្រើងស្លៀកខោខ្លីពាក់អាវយឺតពណ៍ក្រហមពាក់មួកទាហ៊ាន ស្បែកជើងផ្ទាត់ ដែលមើលទៅទាហ៊ានមិនចំជាទាហ៊ាន ស៊ីវិលមិនចំជាស៊ីវិលនោះ បានអះអាងថាខ្លួនឈ្មោះមាស សារិទ្ធ គឺជាកូនប្រុស លោកមាស សារ៉ាន់ ដែលជាអ្នកចម្រៀង និងអះអាងថាខ្លួនជាបុគ្គលិកទូរទស្សន៍បាយ័នថែមទៀតផង ប៉ុន្តែបែរជាមិនយល់ពីការងាររបស់អ្នកកាសែត ទៅវិញ។ បានចេញមកស្រែកឡូឡាធ្វើឫកច្រង៉េងច្រង៉ាង បញ្ចេញកំហឹងដៀលអ្នកកាសែតថា «គ្រាន់ឡានចឹងសោះឯងថតអីហ្អា ពួកអាឯងសុទ្ធតែពួកបង្ហិនទេ»។នេះគឺជាភាសាពាលគ្រោធគ្រាតបំផុតមិនសមជាតារាចម្រៀងឡើយ ហើយអ្វីដែលមហាជនរិះគន់ថែមទៀត នោះគឺការស្លៀកពាក់មិនសមរម្យ មើលទៅ ទាហ៊ានមិនចំជាទាហ៊ាន ស៊ីវិលមិនចំជាស៊ីវិល ៕

ចែករំលែកអត្ថបទ