Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តក្រឡុកសុីម៉ង់ក្រុមហ៊ុន ជីបម៉ុង បត់​ឆ្វេង​កៀម៉ូតូ​ បណ្ដាលឲ្យយុវជន២នាក់​រង​របួសធ្ងន់និងស្រាល

ភ្នំពេញ៖​ យុវជន២នាក់ត្រូវបានរថយន្តសាមុយ​៧១១ដឹកយក​ទៅ​សង្គ្រោះ​ ខណៈជិះ​ម៉ូតូឌុបគ្នាត្រូវរថយន្តក្រឡុកសុីម៉ង់​ បើកបត់ឆ្វេងកៀបណ្ដាលអោយដួលរងរបួសធ្ងន់និង​ស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី​រសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តអង្គតាគៀត ភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ។

យុវជនដែលរបួសធ្ងន់ធ្ងរមានឈ្មោះ នួន នុន ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ បើកគ្រឿងចក្រ មានទីលំនៅភូមិព្រែកយាយហុិន១ ឃុំឫស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្តាល ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តក្រឡុកសុីម៉ង់​ ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ5A-1161 បើកបរដោយបុរសម្នាក់ធ្វើ​ដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣​ទិស​ដៅពីត្បូងទៅជើងខណៈមកដល់ចំណុច​ កើតហេតុ​ បានបត់ឆ្វេងបំណងឆ្លងផ្លូវមិនបាន​ប្រយត្ន័ក៏កៀម៉ូតូមួយគ្រឿងម៉ាក​ស្មាក់វី​ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AV-3727បើក​ស្របទិស ដែលវ៉ាខាងឆ្វេង​ រថយន្តបណ្ដាល​ឲ្យយុវជន២នាក់រងរបួសធ្ងន់និងស្រាល​ ។
ប្រភពបន្តថា​ បន្ទាប់ពីកើតហេតុភ្លាមៗយុវជន​រងគ្រោះដែលរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យ​(លោកសង្ឃ)​ ។

ដោយឡែករថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ច​ វាស់វែង​ យកទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាល​ ខណ្ឌកំបូលរងចាំដោះស្រាយពេលក្រោយ ៕

ចែករំលែកអត្ថបទ