Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

ឆេះទូររថភ្លើងផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះរថភ្លើង និងទូររថភ្លើង យ៉ាងសន្ធោសន្ធៅដោយមិនទាន់ដឹងមូលហេតុ​ ៖​ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១០នាទីទាបភ្លឺថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣​ នៅចំណុចផ្លូវ​រ៉ារថភ្លើង តំបន់បឹងកក់ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញមានក្រុមកម្មករសម្រាកនៅក្នុងទូររថភ្លើងមួយដែលនៅជាប់នឹងរថភ្លើងមួយខ្សែដែលឈប់នៅក្បែរនោះ លុះមកដល់វេលាកើត​ហេតុគេក៏ឃើញមានអណ្តាតភ្លើងឆាប​ឆេះ​ចេញពីទូរថភ្លើងនោះយ៉ាងសន្ធោរសន្ធៅ បង្កឱ្យការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនឹងបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីឲ្យចុះមកជួយអន្តរាគមន៍​ ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច​មូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកអន្តរាគមន៍ បាញ់ទឹក​ពន្លត់​ ដោយប្រេីពេលប្រហែល១ម៉ោងទេីប​រលត់ទាំងស្រុង​ ។

ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់រួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ ក្នុងរយះពេល១ម៉ោង ដោយ

ប្រត្តិបត្តការណ៍ពន្លត់អគ្គីភ័យខាងលេីនេះដែរ​ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង​ បាញ់ទឹកអស់៣គ្រឿង​ករណី​នេះមិនបណ្តាលឱ្យមានមនុស្សរង​របួស ឬប៉ះពាល់ដល់អាយុជីវិតនោះឡើយ ដោយ​ ឆាបឆេះបំផ្លាញទូររថភ្លើងទាំងស្រុង និងផ្នែកមួយចំនួន នៃរថភ្លើងមួយខ្សែដែល​នៅជាប់គ្នា ។ ចំពោះការឆាបឆេះ សមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់បាន​ពីមូលហេតុ នៅឡើយនោះទេ រងចាំធ្វើកោសល្យវិច្ច័យបន្ថែមនៅពេលក្រោយ ៕