Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

លោកប្ដីកំណាច! វាយធ្វើបាបប្រពន្ធ​ រហូត​ដាច់ខ្យល់ស្លាប់

ភ្នំពេញ ៖ អាសូរណាស់! ស្ត្រីម្នាក់ ត្រូវបាន​លោកប្ដីចិត្តកំណាចមកពីផឹកសុីស្រវឹងរួចរក​រឿងវាយធ្វើបាបរហូតដល់ស្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី​វេលាម៉ោង​ ១១​ និង​ ២០​ នាទីយប់ថ្ងៃទី០៥ខែ​សីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ ផ្លូវ​លេខ៤៨k ក្រុមទី១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យជាប្ដីមានឈ្មោះ ផង់ សំណាង អាយុ២៣ឆ្នាំ មុខរបរកម្មករលើកអុីវ៉ាន់ និងឆ្លៀតរត់ម៉ូតូឌុប​ មានទី​លំ​នៅកន្លែងកើតហេតុខាងលើ។ ចំណែក​សពស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយ​គ្នា ពួកគេទាំង២នាក់យកគ្នាជាប្ដីប្រពន្ធរយ​ពេល១ឆ្នាំមិន​បាន​រៀបការនោះទេ។

តាមសម្ដី​ ជនសង្ស័យជាប្ដី​ បានសារភាព​ថា រាល់ថ្ងៃរូបគេនិងប្រពន្ធរស់នៅមិនសូវចុះសំរុង​និងគ្នានោះទេ ដោយរូបគេប្រច័ណ្ឌប្រពន្ធ រីឯប្រពន្ធក៏ប្រច័ណ្ឌរូបគេដែរហើយតែងតែឈ្លោះគ្នាជាញឹកញាប់ ។
-លុះនៅថ្ងៃកើតហេតុ រូបគេបានមកពីផឹកសុីជាមួយមិត្តភ័ក្ត្រ ដោយសារស្រវឹងនិងមានគំនិតគិតពីប្រពន្ធមិនល្អផង ក៏កើតជាហិង្សាវាយប្រពន្ធចំនួន២ដៃចំក្ដោងច្រមុះ​ រួចខ្ទប់ដង្ហើមរហូតដល់ស្លាប់តែម្ដង ។

ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលរស់នៅជិតខាងបាន​រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនបានភ្លាមៗ​យក​ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាបទី២​ធ្វើ​ការ​សួរនាំ និងកសាងសុំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ​ ​ចាត់ការបន្តតាមនីតិវិធី ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅ​វត្តតាងកសាងធ្វើបុណ្យ​តាមប្រពៃណី ៕