សន្តិសុខ​សង្គម

ឆក់ទូរសព្ទ័​ បានតែសំណាងអាក្រក់រត់មិនរួចត្រូវជនរងគ្រោះជិះម៉ូតូដេញបុកឲ្យដួលរបួស​ធ្ងន់ស្រាល២នាក់

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង​ធ្វើសកម្មភាពឆក់ទូរសព្ទ័អាយហ្វូន១១ប្រូពី​បុរសម្នាក់ដែលកំពុងអង្គុយលើម៉ូតូនៅមុខ​ហាងមួយកន្លែងបាន​ រួចព្យាយាមជិះម៉ូតូគេច​ខ្លួនត្រូវជនរងគ្រោះជិះម៉ូតូដេញបុកពីក្រោយបណ្ដោយឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូនិងជនសង្ស័យទៅលើមុខផ្ទះប្រជាព​រដ្ឋបណ្ដាលឲ្យម្នាក់ បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនិងម្នាក់​ទៀតវាយខ្នោះយកទៅអធិការនគរបាលខណ្ឌដើម្បីធ្វើការសាកសួរ​ ។
ហេតុការណ៍នេះកើតឡើងកាលវេលា​ម៉ោង​១១និង២០នាទីយប់ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០​នៅតាមបណ្ដោយផ្លូវ១៦៣កែងនិងផ្លូវ​៣១០​ក្នុងសង្កាត់អូឡាំពិច​ ខណ្ឌបឹងកេង រាជធានី​ភ្នំពេញ។

ជនសង្ស័យទី១:មានឈ្មោះ ហេង ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរ សិស្សជាអ្នកអង្គុយខាង​ក្រោយ​ ឆក់ស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការ​មន។
ទី២:មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយនិយាយមិនរួចជាអ្នកឌុប។
ចំណែកជនរងគ្រោះមានឈ្មោះ ហុង ស៊ីវ​លាំង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរត់តុម្ដុំផ្សារ បឹងកេងកង ខណ្ឌបឹងកេងកង។

យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតជនរងគ្រោះអង្គុយលើម៉ូូតូ​របស់ខ្លួនម៉ាកស្មាក់ រ៉េវ៉ូ ពណ័ខ្មៅ លាយទឹកក្រួច ពាក់ស្លាកលេខ1AM.4205 មុខហាងមួយកន្លែងជិតរង្វង់មូលផ្សារដើមថ្កូវ ខណៈ​ពេលនោះលេចមុខជនសង្ស័យជាចោរ​ឆក់​២នាក់ជិះម៉ូតូវ៉េវ ពណ៌ ទឹកក្រូច ពាក់ស្លាក​លេខរាជការសេរីចាស់ មកពីក្រោយធ្វើសម្មភាពឆក់ទូរសព្ទ័របស់គាត់ម៉ាកអាយហ្វូន​១១ប្រូបានសម្រេចរួចហើយព្យាយាមជិះរត់ គេច​ ។​ ជនរងគ្រោះបន្តថា​ ភ្លាមៗខ្លួនបានជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើក៏បានជិះបំបុកពីក្រោយប៉ើងទាំងម៉ូតូនិងជនសង្ស័យទៅមុខផ្ទះប្រជាពរដ្ឋបណ្ដាលឲ្យអ្នកឌុបរងរបួសធ្ងន់បែក​ក្បាលហូរឈាមនិងម្នាក់អង្គុយពីក្រោយរងរបួសបែកមុខមាត់ត្រូវសមត្ថកិច្ចវាយខ្នោះ​ យកទៅសាកសួរ​ ។​ ចំណែកជនសង្ស័យដែលរបួសធ្ងន់ត្រូវបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ ។

បច្ចប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនយក​ទៅធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់​ការបន្តតាមវិតិនិធីនៃច្បាប់៕

ចែករំលែកអត្ថបទ