Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងគណៈបញ្ជាការឯកភាព​ខណ្ឌឫស្សីកែវ​ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីឃាត់ខ្លួនអ្នកលេង៤នាក់

ភ្នំពេញ៖​ កម្លាំង​ ចម្រុះគណៈបញ្ជាការ​ឯកភាពខណ្ឌ​ឫស្សីកែវ​ ដោយមានការសម្រប​សម្រួល​ ពី​លោក​ សេង ហៀង ព្រះរាជអាជ្ញាអមសាលា​ដំបូងរាជធានីភ្នំពេញ​ ដឹកនាំដោយ​ ឯកឧត្តម ជា ពិសី អភិបាល​ នៃ​ គណៈអភិបាលខណ្ឌ​ ឫស្សីកែវ​ កាលពីវេលាម៉ោង ០៤និង១០នាទីរសៀលថ្ងៃទី០៥ខែកក្កដា ឆ្នាំ​២០១៩​ បានចុះបង្ក្រាបទីតាំង​ បនល្បែង​ សុី​សង​ ខុសច្បាប់​ ហ្គេមបាញ់ត្រី​ មួយកន្លែង​ (​សញ្ញាសម្គាល់ LY114)នៅក្រោមអាគា​រផ្ទះជួលមួយកន្លែងជាប់នឹងអតីតផ្លូវរថភ្លើង ក្រុម​ទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​ ។

បើតាមរបាយការណ៍របស់អាជ្ញាធរ​ បានឲ្យ​ដឹងថា​ ក្នុងកិច្ចប្រតិបត្តការបង្ក្រាបនោះ​ កម្លាំង​គណៈបញ្ជាការឯកភាពបាន​ឃាត់ខ្លួន​ក្រុមអ្នក​ ញៀនល្បែងហ្គេមបាញ់ត្រី​ បានចំនួន៤នាក់​ និង​ដកហូតទូរហ្គេម​បាញ់ត្រី​ចំនួន២គ្រឿង​និង​ទូរហ្គេមពុងបៀ៦ គ្រឿង​ -​ ដែលម្ចាស់​ទីតាំងមានឈ្មោះ​ ទ្រី ម៉េងហ៊ង ។

ក្រោយពេលបង្ក្រាប​ និងដកហូតវត្ថុតាង រួចត្រូវបានដឹកជញ្ជូនទៅរក្សាទុក​ បណ្ដោះអាសន្ន នៅរដ្ឋបាលខណ្ឌ ចំណែកឯក្រុមអ្នក​ញៀនល្បែងទាំង៤នាក់ ត្រូវនគរបាល នាំខ្លួនយកទៅកាន់ ប៉ុស្តិ៍នគរបាលទួលសង្កែ១​ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ចំពោះ ទីតាំងខាងលើ​ ត្រូវបានបិទទ្វារចោលជាបណ្ដោះអាសន្ន​ ៕