Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

គួរឲ្យរន្ធត់ធ្លាក់ដែកពីលើអាគារ៤២ជាន់ចំ​រថយន្ដលុចស៊ីស ជង់ជាប់សំណាងល្អមិនមានមនុស្សរងរបួស

ភ្នំពេញ៖ ខ្យល់កន្ត្រាក់ធ្លាក់សំណាញ់និងដែក​ជាង១ម៉ែត្រ​ ពីលើអគារ៤២ជាន់មកជង់ទំលុះរថយន្ត​ លុចសុីស​ មួយគ្រឿងចត​នៅ​ចញ្ចើមផ្លូវ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​២និង​១០នាទីរសៀលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩​ នៅតាមបណ្តោយ​ផ្លូវព្រះស៊ីហនុ ក្នុងសង្កាត់​បឹងកេងកង១ ខណ្ឌ​បឹងកេងកង ព្រុំប្រទល់សង្កាត់ចតុមុខ ខណ្ឌ​ដូនពេញ សំណាគ្មានមនុស្សរងរបួស។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានខ្យល់កន្រ្តាក់ខ្លាំងស្រាប់តែធ្លាក់ដែកនិងសំណាញ់ពីលើអគារ៤២ជាន់ មកចាក់ទំលុះរថយន្ដម៉ាក់លុចស៊ីស ព័ណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD​-4994 មួយគ្រឿងដែលចតនៅលើចិញ្ចើមផ្លូវមុខហាងលក់សំលៀកបំពាក់ លឹម ហុង បណ្ដាលឲ្យរងការខូចខាតកញ្ចក់មុខ និងដំបូលម៉ាស៊ីន តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួស។

បន្ទាប់ពីមានកហេតុការកើងឡើងសមត្ថកិច្ច​មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ ស្រាប់តែមួយសន្ទុះក្រោយមកខាងតំណាងអាគារ៤២ជាន់បានមកដក​យកដែកចេញពីកន្លែងកើតហេតុទៅបាត់ ។

ក្រោយកើតហេតុខាងតំណាងអាគារ៤២​ជាន់​ និងម្ចាស់រថយន្តរងគ្រោះ បានធ្វើការដោះស្រាយគ្នាដោយមិនរំខានដល់សមត្ថកិច្ចនោះទេ តែទោះជាយ៉ាងណាការចរចារគ្នាត្រូវ​ក្នុងតម្លៃប៉ុន្មាន​ ខាងម្ចាស់រថយន្តនិងខាង​តំណាងក្រុមហ៊ុនអគារ៤២ជាន់នោះ​មិនបាន​ប្រាប់អោយដឹងនោះទេ​ ៕