Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

របបួលនាងរួមរក្សមិនព្រមទះ៣ដៃត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាជោគជាំចូលទៅម៉ាស្សា ក្នុងកន្លែងម៉ាស្សាយីហោ( ណាណាស្បានឹងម៉ាស្សា) នឹកឃើញចង់រួមភេទបានបបួលនាងរួមរក្សតែនាងមិន ព្រមក៏បានទះកំភ្លៀង៣ដៃត្រូវនាងប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះ ៖ ហេតុការណ៍ភ្ញាកផ្អេីលនេះបានកេីតឡេីងកាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

បើតាមសម្ដីនារីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ បុរសបង្កហេតុខាងលេីបានចូលមកម៉ាស្សាក្រោយម៉ាស្សារួចបុរសនោះបានបបួលនារីរងគ្រោះរួមរក្សជាមួយ តែនាងបានឆ្លេីយបដិសេដ្ឋ ធ្វេីអោយបុរសនោះខឹងក៏វាយទៅលេីនារីរងគ្រោះចំនួន៣ កំភ្លៀងទេីបបង្កការភ្ញាក់ផ្អេីលដល់សម្ថតកិច្ច។
ជនរងគ្រោះបន្តទៀតថាបុរសនេះធ្លាប់ចូលមកកន្លែងម៉ាស្សានេះជារេីយៗហេីយតែងតែបង្កបញ្ហាជាញឹក ញាប់ ដល់នារីជាអ្នកបំរេីការនៅក្នុងហាងនេះនិងនារីៗតែងតែខ្លាចញញេីតនឹងបុរសរូបនេះណាស់។

ក្រោយកេីតហេតុនារីរងគ្រោះបានសម្រេចចិត្តដាក់ ពាក្យបណ្ដឹងទៅសម្ថតកិច្ចប៉ុសិ៍នគរបាលរដ្ឋបាលឫស្សីកែវដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយឡែក បុរសដែលបង្កហឹង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី ៕

ចែករំលែកអត្ថបទ