Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលស្រុកស្វាយជ្រំ​ ឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជួនទៅតុលាការ​ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

ស្វាយរៀង​ ៖​ ជនសង្ស័យចំនួន២នាក់ដែលជាមុខ​សញ្ញាប្រេីប្រាស់និងជួញដូរនូវ​សារធាតុ​ញៀនដោយ​ខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញ​ នៃ​ អធិការ​រដ្ឋាននគរបាលស្រុកស្វាយជ្រំ​ ដែលដឹកនាំកម្លាំង​ផ្ទាល់​ ដោយលោក វរសេនីយ៍ឯក​ សោម​ សុភ័ណ្ឌ​ អធិការ​នគរបាល​ ស្រុកស្វាយជ្រំ​ បានធ្វេីការស្រាវជ្រាវ​និងចាប់ឃាត់ខ្លួន​ យកមក​កសាងសំណុំរឿងបញ្ជួន​ទៅតុលាការ​ ។

លោក វរសេនីយ៍ឯក​ សោម​ សុភ័ណ្ឌ​ អធិការ​នគរបាល​ ស្រុកស្វាយជ្រំ​ បានឲ្យដឹងថា​ ករណី ឃាត់ខ្លួនជនសង្ស័យនេះធ្វេីឡេីង​កាលពី ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៣​ វេលា​ម៉ោង​១០​ និង០០នាទី​ ដោយសហការ​ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុក៏ឃើញមុខសញ្ញាសង្ស័យម្នាក់​ភេទប្រុស ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ បានឆែកឆេរលើដងខ្លួនជនសង្ស័យបានរកឃើញម្ស៉ៅក្រាមសថ្លា០១កញ្ចប់តូចក្នុងហោប៉ៅខោ និងទូរស័ព្ទ ០១គ្រឿង ដោយមានការសម្រប​សម្រួលពី ឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចជំនាញក៏​បានបន្ត​ ឆែកឆេរ​នៅក្នុងបន្ទប់ដេក រកឃើញថ្នាំញៀនចំនួន០៨កញ្ចប់តូច និង ០១កញ្ចប់ធំ ជញ្ជីងថ្លឹង០១គ្រឿង ព្រមទាំងសំភារះវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត​

លោកអធិការបន្តថា​ ភ្លាមនោះកម្លាំងជំនាញ​បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសដើម្បីសួរនាំនិងធ្វើតេស្តទឹក​ម៉ូតរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន។ ជនសង្ស័យ មុខរបរកសិករមានទីលំនៅភូមិព្រៃរការ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកអធិការបានឲ្យដឹងទៀតថា​ វត្ថុតាងចាប់យករួមមាន​ ៖​ ម្ស៉ៅក្រាមសថ្លា ថ្នាំញៀនចំនួន០៩កញ្ចប់ ធំ០១កញ្ចប់​ -ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង-ទូរស័ព្ឌដៃ​ ០១គ្រឿង និងសំភារះវេចខ្ចប់ប្រើប្រាស់មួយចំនួន។

លោកអធិការ​ បន្តថា​ តាមចម្លើយសារភាព​របស់ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន បានឆ្លើយសារភាពថា ខ្លួននៅមានបក្ខពួក​ម្នាក់ទៀត មុខរបរកសិករ​ មានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរត់គេចខ្លួន​ ។
លោកអធិការបានឲ្យដឹងទៀតថា​ រហូតដល់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង​១៣និង៣០នាទី​ កម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ចុះធ្វើការស្រាវជ្រាវ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បន្ទាប់មកសមត្តកិច្ចបាននាំជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសដើម្បីធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុ​ញៀន ជាលទ្ធផលវិជ្ជមាន​ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្តុតាងត្រូវបាន សមត្ថកិច្ច​ កសាងសំណុំរឿងបញ្ជួន​ទៅ​សាលា​ដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួន​បណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅថ្ងៃទី១៦ខែសីហាឆ្នាំ​២០២៣​ ៕

ចែករំលែកអត្ថបទ