Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ឆេះឃ្លាំងសិប្បកម្មធ្វើពួកនិងអគារស្នាក់នៅ​របស់បុគ្គលិកនៅខណ្ឌមានជ័យជិត២០ម៉ោង​ហើយនៅមិនទាន់រលត់នៅឡើយទេ

ភ្នំពេញ៖​ ឃ្លាំងសិប្បកម្មធ្វើពួក​ និងអគារស្នាក់​នៅរបស់បុគ្គលិក​ ធំៗចំនួនទៀត​ ក៏ត្រូវបាន​អគ្គីភ័យឆាបឆេះអស់ទាំងស្រុងបំផ្លាញសម្ភារៈ​ និងទ្រព្យសម្បត្តិ​ គិតជាលុយរាប់សិប​មុឺនដុល្លារ​ បើទោះបីជាកម្លាំងអន្តរាគមន៍​ បង្កា​និងពន្លត់អគ្គីភ័យ​ ចេញរថយន្ត​ បាញ់ទឹករាប់សិបគ្រឿងខំប្រឹងបាញ់យ៉ាងណាក៏នៅតែ​ទប់​មិនឈ្នះដែរ​ ៖​ ហេតុការណ៍អគ្គីភ័យនេះបានកើត​ឡើង​កាលពីវេលាម៉ោង០១និង​៣០​នាទី​រសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩​នៅ​ចំណុច​ ភូមិ​ចំរើផល​១​ សង្កាត់​បឹងទំពុន១​ ខណ្ឌមានជ័យ​ រហូតមកដល់ម៉ោង០៧និង០០​នាទីព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩​នេះភ្លើង​នៅតែបន្តឆេះនៅឡើយ​ ។

ចែករំលែកអត្ថបទ