Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

(ព័ត៌មានបឋម)​ រន្ធត់ទៀតហើយក្រឡាប់រថយន្តសាំយ៉ុង​របួសមនុស្សជាច្រើននាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្តគួរឲ្យរន្ធត់២ថ្ងៃ​ជាប់គ្នានៅខេត្តស្វាយរៀង​ លើកនេះរថយន្ដដឹកមាន់ បុកជាមួយរថយន្តសាំយ៉ុងដឹកកម្មកររោងចក្រ លាន់លឺដូចរន្ទះ បណ្ដាលឲ្យរថយន្តសាំយ៉ុងក្រឡាប់​ របួសកម្មការិនី ធ្ងន់និងស្រាលជាច្រើន​នាក់បង្ក​ការ​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍បញ្ជូនអ្នករបួស​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យជាបន្តបន្ទាប់​ តែមិន​មានអ្នកស្លាប់បាត់បង់ជីវិត​នោះទេ​ ។
-គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើត​ឡើងនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩​ នៅត្រង់ចំណុចខាងលិចរង្វង់មូលនាគព័ន្ធ ទីរួមខេត្តស្វាយរៀង។

បើយោងតាមប្រភពបានអោយដឹងថា​ ភ្លាមៗ​កម្លាំងនគរបាលអធិការស្រុក ស្នងការខេត្ត ចុះជួយអន្តរាគមន៍សង្គ្រោះ​ ដោយបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​ តែមិនទាន់ទទួលបានតួលេខ​ពីអ្នករបួសច្បាស់លាស់ប៉ុន្មាននាក់នៅឡើយទេ ៕

ចែករំលែកអត្ថបទ