Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ភ្លៀងខ្យល់បាក់ផ្លាកពុះដីឡូត៍លក់ចំបុរសម្នាក់ស្លាប់

ព្រះសីហនុ៖ ភ្លៀងមួយមេលាយលំនិងខ្យល់បក់បោក យ៉ាងខ្លាំងបណ្ដាលឲ្យផ្លាកប៉ាន់ណូពុះដីឡូត៍លក់នៅក្បែផ្លូវដួលធ្លាក់មកត្រូវបុរសម្នាក់កំពុងជិះម៉ូតូរងរបួស ធ្ងន់ហើយបានស្លាប់បាត់បង់ជីវិតពេលបញ្ជួនទៅដល់មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ
ហេតុការណ៍គួរឲ្យសង្វេកនេះបានកើតឡើងកាលពី ព្រឹកថ្ងៃទី១៤ខែកក្ដដាឆ្នាំ២០១៨ នៅលើផ្លូវ​ជាតិ​លេខ​៤​ត្រង់ចំនុចម្តុំ​ចំណោត​ អូរត្រាវ​ក្រុងព្រះសីហនុ​ ។

សពជនរងគ្រោះមានឈ្មោះ​ មិញ​ បូរ៉េត​ ភេទ​ ប្រុស​ អាយុ​ ៥៦ឆ្នាំ​ មុខរបរ​កម្មករ​ រោងចក្រ​ស្រាបៀរ​អង្គរ​ មានទីលំនៅ​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

បើតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុជនរង គ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ​ព្រះសីហនុ​1-8387 ខណៈនោះក៏មានភ្លៀងនិងខ្យល់បក់បោកធ្វើឲ្យផ្លាកយីហោពុះដី ឡូត៍ លក់ដែលគេដាក់នៅក្បែផ្លូវជាតិលេខ៤ត្រង់ចំនុចកើតហេតុដួលរលំធ្លាក់មកលើបុរសរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​១​ បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ ។

ក្រោយ​មក​ដោយឃើញស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​ ក៏បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​ក្រោយមកជាអកុសលបុរសរងគ្រោះ ត្រូវបានស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​វេលាម៉ោង​១២និង ៣០នាទី​រសៀលថ្ងៃដដែល ៕

ចែករំលែកអត្ថបទ