Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

អាសូ!លោកយាយវ័យ៧៣ឆ្នាំម្នាក់រថយន្តបុកស្លាប់គួរឲ្យសង្វេក

ក្រចេះ​៖​ រថយន្ត Ford Ranger បើកលឿនមិនប្រយត្ន័ជ្រុលទៅបុកលោកយាយវ័យ៧៣ឆ្នាំម្នាក់ដែលកំពុងជិះកង់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអធម៌
ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​គួរឲ្យរន្ធត់នេះបានកើត ឡើងវេលាម៉ោង០៦៖៥៥នាទីព្រឹកថ្ងៃទី៧ មិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចទួលទ្រាំង ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

សពវជនរងគ្រោះមានឈ្មោះ ខឹម សារឹម ភេទស្រី អាយុ ៧៣ឆ្នាំ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក Ford Ranger ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AA-១៧៩៥ បើកបរតាមបណ្ដោយផ្លូវលេខ៧ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកលោកយាយកំពុងតែជិះកង់បណ្ដាលឲ្យដួលបោកនិងថ្នល់បែកក្បាលស្លាប់នៅនិងកន្លែងតែម្ដង ។

សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបររថយន្តមានឈ្មោះ គាទីហ្វី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ និងអ្នករួមដំណើរឈ្មោះ អ៊ន់ ភារុន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីកើតហេតុឈ្មោះ អ៊ន់ ភារុន បានបញ្ជាអោយឈ្មោះ គា ទីហ្វី បើករថយន្តយកមកទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀង ពេលធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ គា ទីហ្វី បានសុំចុះ រួចក៏បានរត់គេចខ្លួន បាត់។ បន្ទាប់មកឈ្មោះ អ៊ន់ ភារុន ឃើញដូចនោះ បានបើក រថយន្តមកប្រគល់អោយនគរបាលប៉ុស្ដិ៍អូរគ្រៀងតែម្ដង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនិងវាស់វែង រួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួ សារយកធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តនិងកង់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសំបូររងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕