Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

សង្វៀនជល់មាន់និងអាប៉ោងនៅឃុំទន្លេបិទ​ស្រុកត្បូងឃ្មុំសមត្ថកិច្ចមិនបង្ក្រាប

ត្បូងឃ្មុំ៖​ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែង​ ស្ថិតនៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ កំពុងបើកលេង​យ៉ាង​ អាណាធិបតេយ្យដោយមិនមានការ​បង្ក្រាបពីសំណាក់​ អាជ្ញាធរសមត្ថកិច្ច​មូល​ដ្ឋាន​ សង្ស័យ​ តែត្រូវរ៉ូវគ្នាហើយ​មើល​ ។

​បើតាមប្រភពសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ ​ម្ចាស់ទីតាំងសង្វៀនជល់មាន់ និង​ អាប៉ោង​ មួយ​នេះ​ ឈ្មោះ​ ហាន ។

ប្រភពបន្តថា​ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង​ ខាងលើនេះបានបើកលេងជាយូ​មក​ហើយ ដោយមិនខ្លាចញញើត​ និង​ អាជ្ញាធរ​មានសមត្ថកិច្ចមូលដ្ឋានឡើយ ហើយក៏មិន​ដែលឃើញមានការបង្ក្រាបពីសំណាក់​សមត្ថកិច្ចនោះដែរ​ ប្រហែលជាមានអ្នកនៅពី​ក្រោយខ្នងធំហើយ មើលទៅ​ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ​ឃុំទន្លេបិទ​ ពួកគាត់បាននិយាយថា ជារៀងរាល់​ថ្ងៃតែងតែឃើញក្រុមអ្នកញៀនល្បែងមកពី​ជិត​ ឆ្ងាយ​ គគ្រឹក​ គគ្រេង​ មានទាំងឡាន​ ម៉ូតូ ស្ពាយនិងយួកន្ត្រក់មាន់ទៅលេងដូចគេហែកឋិនអញ្ចឹង ហ៊ោកញ្ជ្រៀវលាន់រំពងហាក់បី​ដូច​មិនខ្វល់អ្វីឡើយ​ និងបានភ្នាល់ដាក់លុយក្នុងមួយគូរៗ​ រាប់រយរាប់ពាន់ដុល្លាឯណោះ ។

ប្រជាពលរដ្ឋសម្ដែងនូវការព្រួយបារម្មណ៍​និង​បានស្នើសុំ​ លោក​ ប៉ែន រត្ន័ ស្នងការខេត្តត្បូង​ឃ្មុំ​មេត្តាមានវិធានការចាត់កម្លាំងជំនាញ​ ចុះបង្ក្រាប​ ល្បែងសុីសងខុសច្បាប់នេះផង​ ព្រោះ​ចោរ​លួច​ ឆក់​ ប្លន់​ វាកើតចេញពី​ល្បែងសុីសងនេះឯង​ ។

គួររំលឹកថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែ​បង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិ​សុខ​ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។​ ហើយបើមានសមត្ថកិច្ចណា​ជាប់ពាក់ពន្ធ័និងកាងល្បែសុី​សងត្រូវមានវិធានការតាមផ្លូវច្បាប់​ ៕