Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ថ្នាំញៀន៥កញ្ចប់

កណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនជន សង្ស័យ២នាក់រួមជាមួយថ្នាំញៀន៥កញ្ចប់តូច
ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៦ខែកក្ដដាឆ្នាំ២០១៨នៅចំនុចភូមិលេខ១(ក)ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ ដែលសមត្ថកិច្ច(ឃាត់ខ្លួន)ទី១-មានឈ្មោះ ជាម សារ៉ាត់ភេទប្រុសអាយុ១៩ឆ្នាំជនជាតិ ខ្មែរមុខរបរកម្មករ ផ្សារដែក មានស្រុកកំណើត៖ ភូមិ ត្រោក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្នាក់នៅ បន្ទប់ជួល ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ទី២-ឈ្មោះ សុង រ៉ា ហៅ សិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរមុខរបរមិនពិតប្រាកដ មានស្រុកកំណើត៖ ភូមិ គរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ស្នាក់ នៅបន្ទប់ជួល ភូមិលេខ១(ក) ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយរលំ បានសហការណ៍ជាមួយកំលាំងប្រជាការពារភូមិលេខ១ (ក)ឃុំស្វាយរលំ បានចុះល្បាត ក្នុងមូលដ្ឋានហើយបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមាន ករណី ប្រើប្រាស់គ្រឿងញៀន នៅ ចំនុចផ្ទះជួលនៅ ភូមិ លេខ១(ក) ឃុំស្វាយរលំ ភ្លាមៗនោះ កំលាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកក ចំនួន ០៥ កញ្ចប់តូចនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យទាំង ០២នាក់ ពេលនោះ ក៏បានឃាត់ខ្លូនជនសង្ស័យទាំង០២នាក់ខាងលើមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរ បាលរដ្ឋបាលស្វាយរលំ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ជាម សារ៉ាត់ បានសារភាពថា÷គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០៥កញ្ចប់ ខាងលើខ្លួនពិតជាបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល ១៦ឆ្នាំ នៅម្ដុំ ចំនុចវាល ខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ដើម្បីយកមកប្រើប្រាស់ ជាមួយ ឈ្មោះ សុង រ៉ា ហៅ សិត ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងត្រូវបាន បញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាក់ការបន្ដតាមនីតិវីធីច្បាប់៕

ចែករំលែកអត្ថបទ