Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ស្រវឹងស្រា​ យកកាំភ្លើងជ័រភ្ជង់គេឯងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ ៖​ បុរសម្នាក់ស្រវឹងស្រា បានធ្វើសកម្ម​ភាពយកកាំភ្លើងជ័រភ្ជង់គេឯង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង ៨និង ១០​នាទីយប់ថ្ងៃសៅរ៍ទី១១ខែមេសា ឆ្នាំ ២០២០ នៅចំណុចផ្លូវបេតុងជាប់របងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងភូមិសេ ប៉េ សេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះនិងជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា​ មុនដំបូងគេឃើញ បុរសម្នាក់​ស្រវឹង​ស្រាជិះម៉ូតូម៉ាកហុងដា​ ឌ្រីម​ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1AF-3678​ ជិះតាមបណ្តោយផ្លូវបេតុងទឹសដៅពីជើងទៅត្បូង មកឈប់ត្រង់ចំណុចកើតហេតុខាងលើ រួចក៏ដកកាំភ្លើងចេញពី​ចង្កេះភ្ជង់ជនជាតិចិនម្នាក់ធ្វើឲ្យជនជាតិចិន ភ័យរត់ចេញពីកន្លែងកើតហេតុ ខណៈ​ពេល​នោះស្រាប់តែមាន យុវជនម្នាក់ជាជនរង​គ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុ​រៀបនឹងបត់ចូលផ្ទះទៅហើយ ក៏ត្រូវបានជន​បង្ក ភ្ជង់គំរាមបាញ់ ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោរបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ចាប់ឃាត់ខ្លួនជន​សង្ស័យទើបដឹងថាជាកាំភ្លើងជ័រ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យនិងឲ្យជនរងគ្រោះទៅដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹក​ថ្លាដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ​ ចាត់ការបន្ត​តាម​នីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ