Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

រត់កង់បីរកលុយបង់ថ្លៃសាលាកូនមិនគ្រប់សម្រេចចិត្តលួចកាច់.កម៉ូតូគេត្រូវជាប់ខ្នោះ​របស់សមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោ​រ.កម៉ូតូ​ប្រជាពលរដ្ឋបានសម្រេច​តែសំណាងអាក្រក់ត្រូវបានកម្លាំងនគរបាល​ខណ្ឌដង្កោដេញតាមចាប់ក្របួចបានវាយខ្នោះយកមកសួរនាំ។
-​ហេតុការនេះបានបង្ករឲ្យមានការភ្ញាក់ផ្អេីល​ កាលពីរវេលាម៉ោង១០​ និង១០នាទីព្រឹកថ្ងៃទី​០៥​ ខែ​ កក្កដា​ ឆ្នាំ២០១៩​ នៅភូមិថ្មី​ សង្កាត់​ទៀន​ ខណ្ឌេង្កោ។

លោកវរសេនីយ៍​ឯក​ ជឹម​ សុីថា​ អធិការខណ្ឌ​ដង្កោបានអោយដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ សុខ​ ឆេង​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ មុខរត់កង់បី​ មានស្រុកកំណើត​ ភូមិឈ្លោង​ ឃុំឈ្លោង​ស្រុកឈ្លោង​ ខេត្តក្រចេះ​ ។​ ហើយជនសង្ស័យបានឆ្លើយសារភាពថា​ខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋដែលចតទុកនៅមុខផ្ទះពិត​ប្រាកដមែន​ ដោយសារតែខ្លួនមានជីវភាពខ្វះខាត​ ជាពិសេសអត់លុយបង់ថ្លៃសាលាកូនទើបសម្រេចចិត្តធ្វើសកម្មភាពបែបនេះ។
-ចំណែកជនរងគ្រោះមាន​ សឿន​ ផល្លា​ អាយុ៣៥ឆ្នាំមុខរបរកសិករ​ស្នាក់នៅភូមិកេីត​ហេតុខាងលេី។

បេីតាមសម្ដីពីរជនរងគ្របានប្រាប់ឲ្យដឹងថា​ គាត់បានទុកម៉ូតូម៉ាកហុងដាសេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​1HQ 2952​ នៅ​ មុខផ្ទះ​ ហេីយពេលនោះស្រាប់តែឮសម្លេងផូងគាត់ក្រឡេងមកមេីលស្រាប់តែឃេីញជនសង្ស័យជិះម៉ូតូចេញពីរមុខផ្ទះគាត់ភ្លាមៗ​នោះគាត់បានស្រែកថាចោៗក៏ផ្អេីលដល់ប្រជាពលរដ្ឋ​ ហើយជនសង្ស័យព្យាយាមជិះគេចខ្លួន​ ពេលនោះដែរកម្លាំងនគរបាលខណ្ឌ​ដង្កោដែលកំពុងជិះល្បាតតាមមូលដ្ឋានឃើញក៏ដេញតាមចាប់រហូតមកដល់ចំណុច​ច្រមុះជ្រូកវត្តហា​ ផ្លូវ៥០ម៉ែត្រ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ក៏កម្លាំងនគរបាលធាក់ផ្តួលចាប់បានជនសង្ស័យភ្លាមៗតែម្តង​ ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការ​សាកសួរនៅអធិការខណ្ឌដង្កោនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់​ការ​បន្តតាមនិតិវិធីច្បាប់​ ។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះ​សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់​ជួនម្ចាស់វិញ​ ៕

ចែករំលែកអត្ថបទ