Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ ខែមិថុនា និងទិសដៅ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ ខែមិថុនា និងទិសដៅ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់មេបញ្ជាការរង ប្រធាន – អនុប្រធានមន្ទីរទាំង៥ នាយទាហាន នាយទានរង មេបញ្ជាការមូលដ្ឋានអាវុធតហ្ថខណ្ឌទាំង១៤ ផងដែរ ។

កម្លាំងអាវុធហ្ថក្នុងទីបញ្ជាការ ក៏ដូចតាមបណ្តាលមូលដ្ឋានអាវុធតហ្ថខណ្ឌទាំង១៤ បានក្រោកពីព្រលឹម រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ ជួយសំរួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងផ្លូវ តាមភូមិសាស្រ្តសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។ ដោយឡែកកម្លាំងមូលដ្ឋានអាវុហត្ថខណ្ឌដូនពេញ និងខណ្ឌសែនសុខ ក៏បានហ្វឹកហ្វឺនបំប៉នមេរៀន លំហាត់របៀបជួរទ័ព រួចបានឆ្លៀតពេលសំអាតអនាម័យក្នុងបរិវេណទីបញ្ចាការ ។

ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួននាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ ។